ភ្នំពេញ មហាជនជ្រាបច្បាស់រួចហើយថា តារាចំរៀង ខេម ឈ្មោះពិតលោក ប៉ុន សុណារិន ហៅ ខេម ដែលមានស្រុកកំណើតនៅក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង រូបនេះ មានបទចម្រៀងជាច្រើនបានចេញមកតែងតែសណ្តំដួងចិត្តប្រិយមិត្ត។
ខេម ជាតារាចម្រៀងល្បី មានសមត្ថភាព អាចនឹងនៅតែរក្សាបានប្រជាប្រិយភាពជួរមុខដដែល ។ យ៉ាងណាមិញក្រោយចូលផលិតកម្មថ្មីរួចលោក កាន់តែ ល្បីនិងទទួលបានការគំា ទ្រកាន់តែច្រើនផង។
សមស្របនិងភាពល្បីល្បាញកាន់តែខ្ពស់តារារូបនេះក៌មានជំនួញច្រើនក្នុងដៃផងដែរ តួយ៉ាង លោក នឹងក្លាយទៅជាថៅកែហាងផឹ កស៊ីមួយកន្លែ ដែលមានទីតាំងនៅក្បែរវត្តសុវណ្ណ មុនីសាគរសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលតារាថ្មីរបស់ផលិតកម្ម Galaxy Navatra រូបនេះ គ្រោងធ្វើពិធីសម្ពោធនៅចុងឆ្នាំ២០២ ០នេះហើយ។ ប្រភព នគរធំ