មានរឿងអ្វី? ចន ច័ន្ទលក្ខិណា បង្ហោះសារថាឱ្យមិត្តរួមអាជីពម្នាក់ សុទ្ធតែជាចិត្តមិត្តពស់ក្បាលពីរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះបន្តិចតារាសម្តែងចាស់វស្សា និង ជាប្រធានសមាគមសិល្បករកម្ពុជា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារចាក់ដោតថ្មីសន្លាងមួយទៀតលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសារនោះតារាសម្តែងពោរពេញដោយបទពិសោធរូបនេះ បានព្រលយពាក្យក្នុងប្រយោគធ្ងន់ៗគួរឱ្យកត់សម្គាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារដែលអត្ថន័យដូច្នេះថា «កុំស្មានខ្ញុំមិនដឹងថាចិត្តមិត្តជាពស់ក្បាល ២ យើងអាជីពសម្តែងដូចគ្នាទេ មិត្តសម្តែងបាន ខ្ញុំក៏សម្តែងបាន គ្រាន់តែខ្ញុំសម្តែងតិចជាងមិត្ត ទោះខ្ញុំជើងចាស់ក៏ដោយ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបង្ហោះសារមួយនេះដែរ ថ្វីដ្បិតតែអ្នកនាង ចន ច័ន្ទលក្ខិណា មិនបានបញ្ចេញឈ្មោះបុគ្គលដែលនាងនឹងសំដៅទៅក្តី ប៉ុន្តែបើតាមសំណេរដែលអ្នកនាងបានសរសេរនេះបញ្ជាក់ថា បុគ្គលនោះគឺជាអ្នករួមអាជីពសិល្បៈជាមួយគ្នា ព្រោះនាងបានប្រើពាក្យ «មិត្ត» ពេញៗមាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការនេះដែរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនងឿងឆ្ងល់យ៉ាងខ្លាំងពីបុគ្គលរូបនោះ តើរូបគេជានរណាឱ្យប្រាកដ? ទើបបានជាឈានឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា ឆេះដុំក្តៅស្លឹកត្រចៀកដល់ថ្នាក់បង្ហោះសារដោយប្រើពាក្យធ្ងន់ៗបែបនេះឡើង ៕

Leave a Reply