ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កត្តាមួយចំនួនដែលផ្តល់ឱ្យកុមារនូវឱកាសរីករាយក្នុងជីវភាពរស់នៅ វានឹងជួយឱ្យពួកគេរៀនបានពូកែនៅឯសាលារៀន ហើយស្ថានភាពប្រាក់ចំណូលក្នុងគ្រួសារ និង បរិយាកាសក្នុងផ្ទះរស់នៅប្រសើរ គឺជាកត្តារួមផ្សំសំខាន់ខ្លាំងផងដែរ ។
នអ្នកស្រាវជ្រាវបានសិក្សាទៅលើសក្តានុពលមួយចំនួនទៀត ជាពិសេសភាពអន្ទះសារចង់ដឹង និង សួរច្រើនរបស់កុមារ ព្រោះនេះគឺជាសក្តានុពលមួយដែលជួយកុមារឱ្យរៀនបានពូកែផងដែរ គឺវាមិនមានជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចនោះទេ ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះបានចេញផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Pediatric Research ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Michigan C.S. Mott និង មជ្ឈមណ្ឌលសម្រាប់ការលូតលាស់ និង ការអភិវឌ្ឍមនុស្សបានវិភាគទិន្នន័យពីកុមារនៅសាលាមត្តេយ្យចំនួនជាង ៦ ២០០ នាក់ ដែលបានកើតតាំងពីឆ្នាំ ២០០១ យកមកធ្វើការសិក្សា ដោយទទួលមូលនិធិពីនាយកដ្ឋានអប់រំសហរដ្ឋអាមេរិក ៕