បាន​ត្រឹម​អាណិត​! អ្នកនាង មាស សុជាតា រង​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង​ពេក​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​កត់សម្គាល់ អ្នកនាង​មាស សុជាតា ប្រពន្ធ​លោក​សុវណ្ណ​រិទ្ធី អតីត​អគ្គនាយក​សារព័ត៌មាន​TVFB នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បាន​បង្ហាញ​ពី​សម្ពាធ​ផ្លូវ​ចិត្តជា​បន្តបន្ទាប់​រហូត​ចង់​បញ្ចប់​ជីវិត​ខ្លួនឯង​ក៏​មាន​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ អ្នកនាង​មាស សុជាតា បាន​បង្ហោះ​សារ​បង្ហាញ​ទុក្ខសោក​របស់​ខ្លួន​ដូច្នេះ​ថា «​រាល់ថ្ងៃ​ចង់​ចងក​ណាស់​ព្រោះ​សំពាធ​ផ្លូវចិត្ត​ប៉ះពាល់​អារម្មណ៍​ច្រើនពេក បើ​ចងក​ងាប់​បាត់​ប្រហែល​ល្អ​គ្រប់យ៉ាង គង់​មាន​ថ្ងៃនោះ​មកដល់​ទេ បើ​រឿង​គ្រប់យ៉ាង​ធ្លាក់​មកលើ​ខ្ញុំ​លើស​ពេក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​យប់​មិញ​នេះ អ្នក​នាង​ក៏បាន​បង្ហោះ​សារ​រៀបរាប់​ពី​មនុស្ស​តាម​ឈ្នានីស​រូប​នាង​ដូច្នេះ​ថា «អ្វីៗ​គ្រប់យ៉ាង​ ដែល​យើង​បាន​ឃើញ វា​មិន ប្រាកដ​ថា​ជា​ការ​ពិត​ទាំងអស់​នោះ​ទេ សត្រូវ ​មកពី​មុខ មិន​ខ្លាច ដូច​សត្រូវ​មកពី​ខ្នង នោះ​ទេ វា​សាហាវ ឃោរឃៅ ដូច​សត្វ តិរច្ឆាន ហើយ​ជា​អាសិរពិស និង ពិសពុល​បំផុត គួរ​ឲ្យ​ខ្លាច​..​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ត្រូវ​ជៀសវាង​ហើយ ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​នេះ​ជា​មេរៀន​នៃ​ជីវិត ដែល​ឆ្លុះបញ្ចាំង ពី​សន្ដាន​ពិតប្រាកដ របស់​បុគ្គល​១​ចំនួន ដែល​អាត្មានិយម​.. ។ គិត​ពី ផលប្រយោជន៍​ផ្ទាល់​ខ្លួន ខ្វះ សីលធម៌ រស់នៅ និង សតិ​សម្បជញ្ញៈ..។ មើល ពិភពលោក​នេះ ពោរពេញ ដោយ​ការសំដែង ភាគច្រើន​.. ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបន្តថា «(មារ) ល្មម​ឈប់​បាន​ក៏​ឈប់​ទៅ ព្រោះ​អ្នកណា​ធ្វើ អ្នកនោះ​ទទួល កម្មពៀរ​មាន​ពិត ទាន់ហន់​ណា កុំ​ស្មាន​ឲ្យ​សោះ បើ​អ្នក​នៅ​កាន់​ជើងធូប .. គោរ​ពបូជា​ព្រះពុទ្ធសាសនា​.. កុំ​គិត តែ​ពី ប្រយោជន៍​ខ្លួនឯង​ពេក ចង់​អ្នកណា​ងាប់ៗ​ទៅ​ឲ្យ​តែ​អញ​រស់ ឈ្នានីស ចាក់រុក ឆ្កឹះឆ្កៀល បង្កាច់បង្ខូច អ្នកដទៃ និង ខិតខំ បំផ្លាញ​គេ ព្រោះនេះ​ជា​ជំនាញ​របស់​ពួក​អ្នក​មែនឬ​..?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បញ្ជាក់​ថា «កម្មពៀរ​មាន​ពិត​ណា ដល់​កូន ដល់ ចៅ ចៅទួត ក៏​មិនដឹង .. កុំ​ថា​អ្នកធ្វើ​អ្វី សាង​អ្វី គ្មាន​អ្នកដឹង ទេវតា​ដឹង ព្រោះ​វា​ជា​ស្រមោល​ដែល​ដើរ​តាម អ្នកជា​រៀង​រហូត​… ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​អ្នកខ្លះ​..? ដែល​ធ្វើ​ឲ្យ​អ្នក មិន​ពេញចិត្ត​រឿង​អ្វី ..? ជីវិត​របស់ខ្ញុំ រស់​ដោយ​មិន​បៀតបៀ​ន​អ្នកដទៃ រស់​បែប​សាមញ្ញ​និង ស្វែងរក​អ្វី ដែលជា សេចក្ដីសុខ សុខ​ទាំង​កាយ សុខ​ទាំង​ចិត្ត ហើយ​សុខ​ចម្រើន​ឡើង សូម​អហោសិកម្ម ផង​ចុះ ( ពពួក មារ​ដែល​តាម​ផ្ចាញ់​ព្រះអង្គ ..)»៕

Leave a Reply