ចាក់ដោតណាស់!!រ៉ាប៊ី ថា អ្នកចេញពីថោន ក៏មិនសូវមានបទចម្រៀងលេចធ្លោនោះដែរព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលមាស សុខសោភា និងខេម បានដឹកដៃគ្នាចេញពីថោន ព្រមគ្នានោះ ស្រីស្អាតរ៉ាប៊ី ដែលជាតារាចម្រៀងសំខាន់របស់ផលិតកម្មនេះម្នាក់ដែរ បានចេញមកអះអាងថា នាងគ្មានបំណងផ្លាស់ទ្រនំចាស់ រើចូលទ្រនំថ្មីដូចរៀមច្បងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងថា នៅតែមានក្ដីសុខជាមួយថោន ហើយពេលនេះនាងសង្កេតឃើញថា អ្នកដែលចេញពីថោន ទៅ ក៏មិនសូវឃើញមានអ្នកណាចេញបទចម្រៀងលេចធ្លោនោះដែរ អីចឹងនាងប្រកាន់ជំហរថា​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងមិនប្ដូរផលិតកម្មនាពេលនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រ៉ាប៊ី ប្រាប់ថា មានកេរ្ដិ៍ឈ្មោះ និងជីវភាពផ្លាស់ប្ដូរដោយសារតែថោន បានផ្ដល់ឱកាសឲ្យនាង ហេតុនេះហើយបានជានាងមិនចង់ទៅផលិតកម្មណាផ្សេងទេ ព្រោះតែបើទៅផលិតកម្មណា ក៏នាងនៅតែធ្វើបទចម្រៀងដោយខ្លួនឯងដដែល ហើយការទៅផលិតកម្មផ្សេង​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជីពជាតារាចម្រៀងនេះពិបាកណាស់ ព្រោះអាចមានអ្នកកាច់កុងគ្នា កាន់តែពិបាកជាងកន្លែងចាស់ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវាចាររបស់ស្រីស្អាតរ៉ាប៊ី នៅពេលនេះ គឺហាក់ស្រដៀងគ្នាទៅនឹងអតីតតារាចម្រៀងថោន លោកខេម ដែរ ដែលធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ​បានល្បី និងជីវភាពធូរធា ព្រោះថោន ផ្ដល់ឱកាស​ ហើយបើលោកចេញពីថោន ទាល់តែថៅកែដេញចេញ​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លែងឲ្យច្រៀង តែទីបំផុត ខេម ក៏បាយបាយថៅកែថោន ហើយថែមទាំងវាយប្រហារថៅកែចាស់យ៉ាងចាស់ដៃទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែរ៉ាប៊ី វិញថា នាងមិនដើរតាមគន្លងខេម នោះទេ​ហើយនាងនៅតែចាត់ទុកថា ថៅកែប្រុសស្រីរបស់ថោន ពិតជាមនុស្សល្អចំពោះកូនចៅទាំងអស់គ្នាមែន ដែលរឿងនេះបុគ្គលិកទាំងអស់របស់ថោន អ្នកណាក៏ដឹងដែរ។ដោយឡែក ទាក់ទងរឿងស្នេហាវិញ តារាចម្រៀងវ័យ២៧ឆ្នាំ រ៉ាប៊ី នៅតែថ្ងូរថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់សង្សារបណ្ដើរ ដោយនាងថែមទាំងស្នើរឲ្យអ្នកយកព័ត៌មាន ជួយរកសង្សារជាប្រុសក្មេងរូបសង្ហាឲ្យនាងម្នាក់ គ្រាន់កៀកកើយគ្នាដូចតារាផ្សេងទៀតផង។ប៉ុន្តែគេមិនសូវជឿជាក់លើរ៉ាប៊ី​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថា អត់ប្រុសស្នេហ៍នោះទេ ដែលការវាចាបែបនេះ គ្រាន់តែនាងចង់លាក់មុខម្ចាស់ចិត្តមិនឲ្យគេស្គាល់មុខច្រើនជាង៕

Leave a Reply