នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ រថយន្តដឹកត្រាក់ទ័រមួយគ្រឿងបានបើកសម្រុក មិនផុតក្បាលបុកក្លោងទ្វារវិទ្យាល័យរស្មីសោភ័ណបាក់ខ្ទេចផ្នែកលើ ខូចខាតអស់ទាំងស្រុង ដោយសាររថយន្តមានកម្ពស់ខ្ពស់ជាងក្លោងទ្វារពេក ។
វិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជាក់ស្តែង បើតាមអក្សរដែលចារនៅលើក្លោងទ្វារនោះ បានបង្ហាញឱ្យដឹងថា ក្លោងទ្វារវិទ្យាល័យបានសាងសង់តាំងពីឆ្នាំ ១៩៦២ ដោយលោក តាន់ ឃាងស៊ុយ ដែលគិតមកដល់ឆ្នាំ ២០២០ នេះវាមានរយៈពេល ៥៨ ឆ្នាំ ហើយ ។
យ៉ាងណាមិញ នាថ្ងៃដដែលនេះ ក៏មានក្រុមការងារចុះមកវាយចោលបន្ថែម ហើយវាស់វែងដើម្បីគ្រោងសាងសង់ក្លោងទ្វារវិទ្យាល័យថ្មីភ្លាមៗ ដោយយកលំនាំរចនាបថតាមក្លោងទ្វារចាស់ដដែលវិញ ៕