ភ្នំពេញ ៖ ជឿថាបងប្អូនប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ជាមិនខានបើនិយាយពីឈ្មោះ ម៉ែ រួយ ដែលជាអ្នកលកអនឡាញម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់ខ្លួនក្រោយពីទទួលបានការគាំទ្រពីសំណាក់មហាជន ហើយមកដល់ពេលនេះ ម៉ែ រួយ មានកូនក្រុមឬតំណាងចែកចាយរាប់មុឺននាក់នៅទូទាំងប្រទេសថែមទៀតផង ។
យ៉ាងណាមិញថ្មីៗនេះឃើញថានៅលើបណ្តាញសង្គមហ្វេសប៊ុកពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពី ម៉ែ រួយ បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រីឆ្នាស់” ដែលចម្រៀងមួយបទនេះគឺជាបទផ្ទាល់ខ្លួនរបស់ ម៉ែរួយ ផងដែរ ។
ហើយនៅក្នុងបទចម្រៀងដែលមានចំណងជើងថា “ស្រីឆ្នាស់” នេះដែរឃើញថាម៉ែរួយ បានចាប់ដៃគូសម្តែជាមួយនិងលោក សុវណ្ណ សេដ្ឋី លើកដំបូងបំផុតហើយឃើញថាទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងខ្លាំង។
សូមជម្រាបផងដែរថាគ្រាន់តែបទចម្រៀង “ស្រីឆ្នាស់” របស់ម៉ែរួយ ចេញភ្លាមឃើញថាមានបងប្អូនជាច្រើនដែលនិយមគាំទ្រនិងប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាចូល Like Comment និង Share រាប់ពាន់នាក់ឯណ្ណោះ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោមនេះ