ជ្រះថ្លាណាស់ ! ស្ងាត់ៗ ពិធីករ ជា វិបុល សម្រេចចិត្តទៅបួស សងគុណឪពុម្តាយ នៅថ្ងៃនេះបាត់, អ្នកនាង គង់ សុជាតិ បានភ្ជាប់សារមួយឃ្លា ដ៏មានន័យថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ជាច្រើន ច្បាស់ជាស្គាល់ អ្នកនាង គង់ សុជាតិ ដែលជាពិធីការីនីមួយរូប ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាយើងនោះ ហើយក៏ត្រូវជា ភរិយារបស់ លោក​ ជា វិបុល ដែលជាពិធីករដ៏ល្បីមួយរូប ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល មានដំណើរកម្សាន្តមួយទៅដល់កោះសង្សារ និងកន្លែងផ្សេងទៀត ក្នុងខេត្តកំពត មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយខ្លាំងណាស់។

ស្រាប់តែ នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ជា វិបុល កោរសក់បួស នៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង មើលទៅទឹកមុខពិតជាជ្រះថ្លាខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីបំបួសនេះ ហើយភ្ជាប់សារបញ្ជាក់ថា “សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា”។ គង់ សុជាតិ ក៏បានប្រាប់បន្ថែមនៅក្នុង comment នៃផុសនេះថា “តេគុណម្ចាស់ សាងភ្នួសសងគុណឪពុកម្ដាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញពីអារម្មណ៍ថា ៖ សាធុ សាធុ សាធុ, ជ្រះថ្លាណាស់, ប្រពៃណាស់លោកប្អូន, សូម​ចម្រើន​ក្នុង​ព្រះ​ពុទ្ធសាសនា​។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply