(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានរិះគន់យ៉ាង ខ្លាំ ងលើបណ្ដាប្រទេសអឺរ៉ុប ដែលមិនបានចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីដា ក់ ទណ្ឌ កម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ឡើងវិញប្រឆាំ ងនឹងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Spuntik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
កាលពីចុងសប្ដាហ៍មុននេះលោក ប៉ុមប៉េអូ បានបញ្ជាក់ថា ទណ្ឌ កម្ម UN ប្រឆាំ ងអ៉ីរ៉ង់ នឹងត្រូវដា ក់ឱ្យអនុវត្តឡើងជាថ្មី ហើយមិ នតែប៉ុណ្ណោះលោកក៏បា នរិះគ ន់បណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដែលនៅតែបន្តស្ថិតនៅក្នុងកិច្ច ព្រមព្រៀង នុយក្លេ អ៊ែរអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានដក ខ្លួនចេញកាលពីឆ្នាំ ២០១៨ផងដែរ។
ប៉ុន្តែទន្ទឹមគ្នា ប្រមុខគោល នយោបាយ ការបរទេសនៃស ហភាព អឺរ៉ុប លោក ចូសិព បូរែល (Josep Borrell) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនអាចនឹង ដា ក់ ទណ្ឌ កម្មអន្តរជាតិ ជាលក្ខណៈឯក តោភាគីលើទីក្រុងតេហេរ៉ង់បាននោះទេ។
គួរជម្រាបថា ទណ្ឌកម្មអា វុ ធរបស់អង្គការសហប្រជាជាតិលើអ៉ីរ៉ង់ នឹង ត្រូវអ ស់សុព លភាពនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ បន្ទា ប់ពីសហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការ បន្តសុពលភាពនៃទណ្ឌ កម្មនេះ នៅក្នុងការបោះ ឆ្នោតមួយ កាលពីប៉ុន្មានសប្ដាហ៍មុន នៅឯក្រុម ប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ៕