ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជា ថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សំគាល់ ។
ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។
ដោយឡែកនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពអនុស្សាវរីយ៍មួយសន្លឹក ជាមួយស្វាមី ព្រមទំាងភ្ជាប់សារខ្លីមួយថា “ស្គាល់ម្នាក់ប្រុសខ្មៅហ្នឹងទេបងប្អូនហាសហា”។
ក្រោយមកបន្តិច នាថ្ងៃដដែលនេះ ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះ បានបង្ហោះវីដេអូចម្រៀងមួយទៀត ឡើងវិញ កាលពីប៉ុន្មានឆ្នាំមុន អមដោយរូបភាពជាច្រើនសន្លឹក។ លោកស្រី ក៏បានភ្ជាប់សារមួយ ពិតជាផ្អែមល្ហែមណាស់ ដែលមានអ្នកខ្លះ ពិតជាមិនធ្លាប់ដឹងពីមុន ដោយបញ្ជាក់យ៉ាងមានន័យថា
“ក្រោយលោតចម្រៀងប៉ុន្មានឆ្នាំមុនមកនេះ ខ្ញុំមានអារម្មណ៍ថា មិនសូវស្និតស្នាល ចំពោះពូខ្មៅ ច្រើនត្រង់ពេលវេលា ប៉ុន្មានឆ្នាំមុន ពួកយើងទាំងពីរនាក់ មានពេលវេលាជាមួយគ្នាច្រើនមែនទែន ហើយពេលវេលាដ៏មានអត្ថន័យមួយនេះ ក៏ដក់ជាប់នៅក្នុងចិត្ត ពួកយើងទាំងពីរនាក់ ដែលមិនអាចបំភ្លេចបាន ការចងចាំដ៏ល្អមួយនេះ ខ្ញុំនឹងរំលឹកវាឡើងវិញណាពូ”។
សូមទស្សនាវីដេអូខាងក្រោមនេះ