ខេត្តទាំង ៤ នៅកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់ ខេត្តខ្លះលិចលង់ផ្ទះសម្បែងពលរដ្ឋរាប់រយខ្នង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នាំឱ្យផ្ទះសម្បែងប្រជាជនមួយចំនួនត្រូវលិចលង់ និងបង្កឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ។ ក្នុងនោះខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.ខេត្តព្រះសីហនុ ភូមិសាស្ត្រស្រុកព្រៃនប់ ព្រះសីហនុជាខេត្តមួយដែលរងគ្រោះខ្លាំងជាងគេដោយសារទឹកជំនន់ បើគិតត្រឹមរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានវាយប្រហារលើភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឱ្យផ្ទះសម្បែងសរុបចំនួន ១,៩៥៥ ខ្នង ហើយបានធ្វើឱ្យរងផលប៉ះពាលដល់ប្រជាពលរដ្ឋប្រមាណ ១,៩៥៨ គ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបានវាយប្រហារប៉ះចំភូមិសាស្ត្រឃុំអូរជ្រៅ ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្ដូងថ្ម ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំជើងគោ ឃុំវាលរេញ និងឃុំរាម ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ៧,៩៥៤នាក់ ។ ក្រៅពីនេះ វាក៏បានធ្វើឱ្យផ្លូវជាច្រើនខ្សែសរុប ៧,១៧០ ម៉ែត្រ រងនូវការខូចខាតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ខេត្តឧត្ដរមានជ័យផ្លូវផ្ទះតាម៉ុក តាមក្រសួងធនធានទឹក ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ធៀបនឹងម៉ោង ៦:០០នាទីល្ងាច នៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៦ម៉ែត្រ ស្រកចុះ ០,១៤ម៉ែត្រ ។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ -កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និង ខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.ខេត្តពោធិ៍សាត់ តាមក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា គិតត្រឹមថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៤:០០ នាទីរសៀល ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍ដូចខាងក្រោម ៖ ១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖ -សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៤.៨២ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់ -សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៥០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ -សឹ្ទងវាលវែង កម្ពស់ទឹក ៤.៨៨ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖ -សឹ្ទងពោធិ៍សាត់ក្រុង កំពុងបន្តឡើង -សឹ្ទងក្រវាញ កំពុងបន្តឡើង -សឹ្ទងវាលវែង ស្ថានភាពបានស្រក ៣.២ម៉ែត្រ
៤.ខេត្តប៉ៃលិន ដោយបើងាកទៅមើលខេត្តប៉ៃលិនឯណោះវិញ ជំនន់ទឹកភ្លៀងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ព្រឹក ដោយសារទឹកកំពុងតែហូរស្រុងចុះទៅខាងក្រោម នៃតំបន់ផ្ទៃរងទឹកភ្លៀងរបស់អូរដូនតា កក្តានេះបានបង្ករឱ្យទឹកកំពុងជន់លិច ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ ខ្នងផ្ទះ ខ្នងប្រឡាយប្រវែងជាង ២០០ម៉ែត្រ ផ្លូវលំប្រវែងជាង ៥០០ ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសន្ទះ និង ភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕

Leave a Reply