ក្រោយឃើញនាងត្រូវបុរសជាសង្សារ វា យ ធ្វើ បា ប ស្ទើរអស់ជីវិត បងប្រុសម្នាក់ បានបង្ហោះសារថា ស្តាយរូបឆោមលោមពណ៍ចំណេះដឹង ហេតុអីក៏លង់ស្នេហ៍ជាមួយបុរស បែបនេះ…

ភ្នំពេញ ៖ ដូចដែលមហាជនលោកបានជ្រាបហើយថា កាលពីថ្ងៃទី ១៩​ ខែ កញ្ញា ឆ្នាំង២០២០ កន្លងទៅនេះ បានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែមានបុរសម្នាក់បានប្រើអំ ពើ ហិ ង្សារ វា យ ធ្វើបា ប នារីម្នាក់ដែលត្រូវជាសង្សាររហូតដល់ បែ ក មុខ បែ ក មាត់។ ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង ១និង៣០ នាទីយប់រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា។

ជនបង្កមានឈ្មោះថា ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

ដោយឡែក នៅក្នុងរឿងរ៉ាវទាំងអស់នេះ ត្រូវបានមហាជន យកទៅជជែកវែកញែក ពេញបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណី ប្រើ អំ ពើ ហិ ង្សារមួយនេះ ។ ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Sophal លោកបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា “ស្តាយរូបឆោមលោមពណ៍ចំណេះដឹង ហេតុអីក៏លង់ស្នេហ៍ជាមួយបុរសមាយាទអន់ ចរិកឃោ ឃៅ បែបនេះទៅវិញ ..?

មិនគួរទៅជួបវាសនាដ៏អពមង្គល ដោយក្តីឈឺចាប់ ខ្លោ ចផ្សា ជាមួយជនអគតិ ខូចអនាគតនាងមួយអន្លើ។ មិនអីទេ ដោះលែងគាត់ចេញពីជីវិតប្អូនស្រីទៅ កុំយកទុក្ខ យកមេរោគដាក់ក្នុងខួរក្បាលអី ប្រឹងតស៊ូនឹងជីវិតជាមួយបុរស ប្រកបដោយគុណធម៍ ចេះអាណិត ស្រឡាញ់ គោរព ឱ្យតម្លៃយើងជានារីទន់ខ្សោយ ចាត់ទុកជាប្អូនស្រី បងស្រី ជាម្តាយ ជាភរិយានោះ យើងមានសេចក្តីសុខកាយ សប្បាយចិត្ត ហើយ..”៕

Leave a Reply