តូក្យូ៖ អាវុធមីស៊ី លស្ថិតក្នុងចំណោមក្តីបា រម្ភធំៗបំផុតរបស់ជប៉ុន ស្របពេលចិន និង កូរ៉េខាងជើងព ង្រីកឃ្លាំងស្តុក គ្រា ប់រ៉ុក្កែ តទំនើបយ៉ាងឆាប់រហ័ស មីស៊ី លរបស់ចិនបង្កក្តីបារម្ភទ្វេដងដល់ជប៉ុន និងជារឿងស្មុគស្មាញសម្រាប់លោក យូ ស៊ីហ៊ី ដិស៊ូហ្គា ដែលជានាយករដ្ឋមន្ត្រីថ្មី ប្រឈមមុខបន្តពីលោកអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
មកដល់ត្រឹមនេះ មានរយៈពេល៨ឆ្នាំកន្លងមកហើយ ដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេបានរិះរកវិធីគ្រប់បែបយ៉ាងក្នុងបំណងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុនឱ្យបាន ដើម្បីពង្រឹងវិស័យយោធារបស់ប្រទេសនេះ។
ហើយនៅសប្តាហ៍ចុងក្រោយ ដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី លោកអាបេបានចេញដាក់មូលដ្ឋាន សម្រាប់ផែនការអនុញ្ញាតឱ្យបើ កការវា យប្រ.ហារបង្ការជាមុនទៅលើមូលដ្ឋានសត្រូវ ។
សេចក្តីថ្លែងការណ៍របស់លោកអាបេស្តីពីការការពារកាំជ្រួចមីស៊ី ល កាលពីថ្ងៃទី១១ ខែកញ្ញា បានបន្សល់ទុក កិច្ចការដ៏ធំមួយ ដែលមិនទាន់សម្រេចបានឱ្យទៅលោក យូ ស៊ីហ៊ី ដិស៊ូហ្គា អតីតទីប្រឹក្សាកំពូលរបស់លោក និង នាយករដ្ឋមន្ត្រីបន្ទាប់ពីរូបលោក។
ខណៈមនុស្សមួយចំនួនតូចរំពឹងថា លោក យូស៊ី ហ៊ីដិ ស៊ូហ្គា នាយខុទ្ទកាល័យដែលជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដ៏ ចាស់វស្សា នឹងដើរតាមគន្លងចាស់របស់លោកអាបេ ក្នុងការធ្វើវិសោធនកម្មរដ្ឋនុញ្ញសន្តិភាពនិយមនោះ លោក នឹងប្រឈមទ្វេគ្រោះ ដែលមិនធម្មតាដោយ ទី១៖ តើលោកទប់ទល់ការគំរា មកំហែ ងកាន់តែខ្លាំងឡើងពីសំណាក់ ប្រទេសចិន និងកូរ៉េខាងជើង ដោយវិធីណា ហើយទី២៖ ការទាមទារឱ្យរក្សាកម្រិតសន្តិសុខដដែលពីសំណាក់ សម្ព័ន្ធមិត្តតែមួយគត់របស់ជប៉ុននោះគឺសហរដ្ឋអាម៉េរិក ។
លោក អាបេ បានអំពាវនាវឱ្យមានជម្រើសសម្រាប់ការពារទប់ទល់នឹងកាំជ្រួ ចផ្លោ ង ឬមីស៊ី លផ្លោ ងដោយលើកឡើងថា គោលនយោបាយថ្មីៗគួរតែសម្រេចឱ្យបានត្រឹមចំណាច់ឆ្នាំនេះ៕