អ្នកណាឃើញហើយ មិនច្រណែន បើឈុំ វត្តី និងប្ដី ល្អូកល្អើនគ្នាម្លឹងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោះកុង៖ អាចនិយាយបានថា នាពេលកន្លងមក តារាសម្ដែងស្រី ឈុំ វត្តី ជាមួយនឹងស្វាមី តែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាមិនដែលខាននោះទេ នៅលើបណ្ដាញសង្គមរបស់ពួកគេ ពិសេនោះ នៅពេលប្ដីប្រពន្ធមួយគូនេះ ទៅដើរលេងតាមខេត្តម្ដងៗ ដោយជារឿយៗគូនេះ ក៏មានអ្នកនិយាយស្ញើចសរសើរអំពីចំណងស្នេហ៍ដ៏មានសុភមង្គលរបស់ពួកគេជាហូរហែរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះ នាថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃមុន ក៏មិនខុសពីរាល់ដងដែរ ដោយលើកនេះយើងឃើញថា តារាស្រីរូបនេះ និងស្វាមី បានដឹកដៃគ្នា ទៅលំហែកាយនៅតាមឆ្នេរសមុទ្រនៃខេត្តកោះកុង ដោយពួកគេថែមទាំងបាន ផ្ដិតយករូបភាពជាច្រើនសន្លឹក យ៉ាងស្រស់ស្អាតនិងទាក់ទាញ បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ហើយអ្វីពិសេសនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់ស្ទាយ៍ គ្រប់ប្លង់ទាំងអស់របស់ប្ដីប្រពន្ធមួយគូនេះ ពិតជាល្អូកល្អើនមិនធម្មតាឡើយ ខណៈពួកគេស្រលាញ់គ្នា និងរៀបការរយៈពេលយូរដែរហើយក៏ពិតមែន ប៉ុន្តែសម្រាប់ការផ្ដល់ក្ដីស្រលាញ់រវាងអ្នកទាំងពីរ នៅតែផ្អែមល្ហែមជាងស្ករ មិនឲ្យចាញ់គូគេដទៃឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានេះផងដែរ តាមរយៈរូបភាពគ្រួសារដ៏មានក្ដីសុខរបស់តារារូបនេះ ពិតណាស់ ក្នុងនាមជាអ្នកគាំទ្រជាច្រើន ក៏​បានចូលរួមបញ្ចេញមតិ លាន់មាត់សរសើរ និង ជូនពរពួកគេឲ្យកាន់តែស្រលាញ់គ្នាខ្លាំងលើសមុនផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply