ស្វីតដល់ហើយ! ពិធីការិនីអ្នកនាង​គង់ សុជាតិ បានបង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី ភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកនាង​គង់ សុជាតិ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ជួប​នូវ​រឿងរ៉ាវ​រកាំរកូស​ក្នុង​ជីវិត​ស្នេហា​របស់ខ្លួន ក្រោយពី​លេច​ឮ​ថា មាន​អ្នក​ទី​៣​តាម​ជ្រែក​ស្នេហ៍ តែ​ទីបំផុត​អ្នកនាង​ជម្នះ​វា​បាន ហើយ​ធ្វើ​ឲ្យ​ជីវិត​គូស្នេហ៍​មាន​ភាព​ផ្អែមល្ហែម​ទ្វេដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក​ជា​វិបុល ដែលជា​ស្វាមី បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​រំលឹក​អនុស្សាវរីយ​ សាង​ភាព​ផ្អែមល្ហែម​ជាមួយ​អ្នកនាង​គង់ សុជាតិ ជា​ភរិយា អម​ដោយសារ​យ៉ាង​ខ្លី​ថា «​អនុស្សាវរីយ​ពី​ដែន​កោះ​ស្រស់​ស្អាត​របស់​កម្ពុជា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែករំលែក​សារ​នេះ ចូលទៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន និង​បង្ហោះ​ចូលក្នុង​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​ផងដែរ​នោះ អ្នក​នាង គង់ សុជាតិ ​បាន​សរសេរ​រៀបរាប់ថា«​វាសនា​នឹង​ជីវិត​គូរ វា​កើត​ពេញ​ពី​កម្លាំង​បុណ្យ ហើយ​កម្លាំង​បុណ្យ​នេះ​វា​ធ្វើ​ឲ្យ​យើង​មាន​ក្តី​សុខ​ដែល​គ្មានអ្វី​មក​កាត់​ថ្ងៃ​បាន គឺ​សុខ និង ចិត្ត ហើយ​សុខ​ទាំង​កាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គួរ​បញ្ជាក់ថា ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​ឈរជើង​លើ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល បាន​រៀបការ​ជាមួយគ្នា កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ បើ​គិត​មកដល់ពេលនេះ ប្រមាណ​៧​ឆ្នាំ​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយ​រៀបការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំនេះ ពួកគេ ទើបតែ​មាន​ភាព​រកាំរ​កូ​ស​ស្នេហា ដោយសារ​អ្នក​ទី​៣​តាម​ជ្រែក​ប៉ុណ្ណោះតែ​ពួកគេ​អាច​ស្ដារ​ស្ថានការណ៍​បាន ហើយ​ដើរ​កម្សាន្ត​កន្លែង​ផ្សេងៗ​ជាច្រើន ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​មាន​ភាព​ផ្អែមល្ហែម​ឡើងវិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ ពួកគេ ទទួលបាន​កូនស្រី​ម្នាក់​ជា​ចំណងដៃ ឈ្មោះថា «​ជា សុជាតិ​នារី ហៅ ដូ​រី​»​។​បើតាម​មើល​រូបថត ដែល​លោក​ជា វិបុល បានបង្ហាញ នាពេល​កន្លងមក ឃើញថា លោក មិន​ត្រឹមតែ​ស្រលាញ់​កូនស្រី របស់លោក​ប៉ុណ្ណោះ​ទេ ចំណែកឯ​កូន​មុនៗ របស់​ភរិយា​ចំនួន​២​នាក់ ក៏​លោក​ស្រលាញ់​ដូច​កូនបង្កើត​ដូច្នេះ​ដែរ​៕ប្រភព៖ហ្វេសប៊ុក

Leave a Reply