ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សុខ រក្សា និង តារាសម្តែងដ៏ល្បី កុល ដាវី បានចូលរោងការ ជាផ្លូវការ ជាមួយគ្នាហើយ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។
ដោយឡែក ស្រាប់តែដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង កុល ដាវី បានបង្ហោះសារ ដ៏គួរឲ្យភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំងមួយ ទាំងទឹកភ្នែក ខណៈខ្លួនកំពុងពពោះ ដោយនិយាយថា “ពុទ្ធោអើយ បេះដូងកូនខ្ញុំឈប់ដើរហើយ”។
ក្នុងនោះដែរ តារាចម្រៀង សុខ រក្សា ដែលត្រូវជាស្វាមី កុល ដាវី បានបន្ថែមថា“តាំងអារម្មណ៍ តាំងស្មារតី អោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង អូនមានប្តី នៅជិតអូនហេីយ ធ្វេីម៉េចនិស្ស័យកូន ហេីយនិងពួកយេីង បានត្រឹមតែប៉ុណ្ណឹង សំខាន់បំផុតគឺសុខភាពរបស់អូន”។
មកដល់ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១៤ ម្សិលមិញនេះ ដាវី និង ស្វាមី បានទៅវត្ត ធ្វើបុណ្យឧទិស្ទកុសល ដល់ញាតិសន្តាន ទាំងឡាយ ដែលបានចែកឋាន និងកូនសំណព្វរបស់ខ្លួន ព្រមទំាងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖
«អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ វត្តតាំងក្រសាំង ជួបជុំអ្នកម្តាយ លោកឪពុកក្មេក និងបងប្អូនកូនចៅ ទៅធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិសន្តាន ទាំងឡាយ ដែលបានចែកឋាន និងកូនសំណព្វម៉ាក់ សូមអោយកូន ចាប់ជាតិក្រោយ មានសុខភាពល្អ រឹងមំា ដូចកូនគេដ៏ទៃទៀត 16/09/2021»។
ហាក់រំសាយអារម្មណ៍ តានតឹងបន្តិច នៅមុននេះ កុល ដាវី បានបង្ហោះរូបភាព ដ៏ផ្អែមល្ហែមប៉ុន្មានសន្លឹក ជាមួយ ស្វាមី ព្រមទំាងបញ្ជាក់សារខ្លីមួយថា “កក់ក្តៅណាស់ ពេលមានប្តីសំលាញ់ នៅក្បែរ អូនរហូតអញ្ចឹង
មិនថាអូនឈឺ ឫក៏ជា បងតែងតែ មើលថែអូន និង ផ្តល់កំលាំងចិត្តអូនបានយ៉ាងល្អណាស់ អញ្ចឹងហើយ បានជាមិនចង់អោយបងទៅណាឆ្ងាយពីអូន មួយជំហ៊ាន ស្រលាញ់បងណាស់ប្តីសំលាញ់”៕ ប្រភព៖ហ្វេសប៊ុក