ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣ ។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។
ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ ។ ទ្រង់ជាព្រះប្រមុខរដ្ឋសម្រាប់គ្រងជាម្លប់ដល់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស ។
ជាមួយគ្នាដែរ ព្រះយាលក្ខណ៍ព្រះអង្គត្រូវបានតម្លើងជាទីគោរពនៅតាមស្ថាប័ន និង គ្រឹះស្ថានអប់រំនានា ដែលថ្មីៗនេះគណនីហ្វេសប៊ុកឈ្មោះ YongsoengLoeung បានបង្ហោះនូវរូបថតមួយសន្លឹក ក្នុងគោលបំណងតម្លើង ព្រះយាលក្ខណ៍ព្រះមហាក្សត្របន្ថែមទៀត ។
ម្ចាស់គណនីម្ចាស់គណនី គណនីខាងលើបានបង្ហោះសារថា៖ “ដើម្បីបង្ហាញពីសេចក្តីគោរព ស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រ កម្ពុជាគួររៀបចំដំឡើងព្រះបរមឆាយាលក្ខណ៍នៃព្រះអង្គ តុបតែងលម្អជាមួយសិល្បៈបុរាណខ្មែរ ប្រកបដោយប្រណិតភាព តាំងបង្ហាញនៅលើដងវិថីនានាក្នុងប្រទេសកម្ពុជា ។ គូសវាស និងរចនាដោយ លឿង យ៉ុងសឹង្ហ