កោះកុង កាលពី ថ្ងៃទី ១៧/០៩/២០២០ វេលា ម៉ោង ១៦:១៥ នាទី ល្ងាច នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ កើតមានឧប្បទេវហេតុ
មនុស្សចុះលេងទឹកសមុទ្រ ត្រូវរលកបោករសាត់បាត់ខ្លួន ចំនួន ២ នាក់ ដែលត្រូវជាបងប្អូននឹងគ្នា មានលំនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ជន រ ងគ្រោះ មានឈ្មោះដូចខាងក្រោម ៖
1/-ឈ្មោះ ដាស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ 2/-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរ សិស្ស ។
លុះមកដល់វេលាម៉ោង ៦:០០ នាទីព្រឹក កម្លាំងយេីងបានស្វែងរកឃេីញជ នរ ងគ្រោះ ១ នាក់ ដែលជាប្អូនប្រុស បានអណ្ដែតទឹកស្លា ប់បាត់បង់ជីវិតទៅហើយ និងម្នាក់ដែលជាបងស្រី កម្លាំងយេីង កំពុងស្វែងរកបន្តទៀត ។
បច្ចុប្បន្ន ស ពរ ងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។ ប្រភព ស្នងការដ្ឋាននគរបាលខេត្តកោះកុង។