ក្រោយ.ជួប.បញ្ហា.ផ្ទួន.ៗមួយរយៈ ពេលនេះ ខាត់ សុឃីម បោះទុនធំលើជំនួញថ្មី….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ងាត់ៗ តារាពហុជំនាញ ខាត់ សុឃីម បានបោះទុនបង្កើត ជំនួញធំមួយដោយសហការជាមួយប្រទេសកូរ៉េ  ហើយគ្រោងនឹងលេចចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា មួយរយៈមុន ខាត់ សុឃីម ពិតជាបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពីអ្នកនាងបានប្រកាសឡៃឡុងផ្ទះ និង របរសម្អាងការភ្លាមៗ ដោយអះអាងថាមិនចង់ជំពាក់លុយធនាគារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខាត់ សុឃីម បានប្រកាសថានាងបានចាញ់បោកគេ រហូតអស់លុយប្រមាណជា ២០ ម៉ឺនដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណារឿងទាំងនេះ មិនបានធ្វើឱ្យតារាពហុជំនាញរូបនេះ បាក់ទឹកចិត្តទេ នាងបានបង្ហើបថា បានបោះទុនជាង ២០ម៉ឺនដុល្លារ សម្រាប់បង្កើតជំនួញថ្មីមួយដែលនឹងចាប់ផ្តើមលេចរូបរាង នៅក្នុងពេលឆាប់ៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាត់ សុឃីម ក៏មិនខុសពីតារាដទៃ នាងបានបាត់បង់ប្រាក់ចំណូល ដោយសារកូវីដ ១៩ វាយលុក ហើយក្នុងនោះនាងក៏បានជួបនូវបញ្ហាផ្ទួនមួយចំនួនផងដែរ តែយ៉ាងណា ខាត់ សុឃីម ក៏ទទួលបាននូវការគាំទ្រ និង លើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ ព្រមទាំងអ្នកគាំទ្រទៀតផង៕

Leave a Reply