ទទួលយកមិនបានទេ បុរសបាត់បង់មិត្តស្រីរបស់ខ្លួនដោយសារតែរឿងមួយនេះ ក្រោយមកក៏បានបង្ហោះសាររន្ធត់បែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពីវេលាម៉ោង ៩ និង៤៥ នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដក្រឡុកស៊ីម៉ង់បើកបុកម៉ូតូកង់បី គៀបជាប់ក្រោមកង់ កិនអូសជាង២០០ម៉ែត្រ បណ្តាលឲ្យមនុស្សចំនួន២នាក់ បាន ស្លា ប់ បា ត់ប ង់ជីវិត ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះមានឈ្មោះថា ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើតខេត្តតាកែវ។ ជនរងគ្រោះទី២ ជាភ្ញៀវជិះកង់បីឥណ្ឌា មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញក្រោយពីបានទទួលដំណឹងមួយនេះភ្លាមស្រាប់តែបុរសម្នាក់ដែលជាសង្សាររបស់ជនរងគ្រោះ ដែលមានឈ្មោះថា មាស ស៊ាងលី ភេទស្រី ខាងលើបានបង្ហោះសារដ៏សែនរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនៅក្នុងសារនោះបានបង្កប់នូវអារម្មន៍ដ៏សែនឈឺចាប់ដែលមិនអាចទទួលយកបានផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារដែរបុរសដែលជាសង្សាររបស់នារីរងគ្រោះបានបង្ហោះបានអត្ថន័យយ៉ាងដូច្នេះថា ៖ « យកជីវិតមនុស្សខ្ញុំស្រលាញ់មកវិញមក ខ្ញុំសុំអង្វរ» ហើយសារមួយទៀតមានអត្ថន័យបែបនេះថា « បងជូនអូនបានត្រឹមហ្នឹងតែរូបអូនបងឆ្លាក់ក្នុងបេះដូងរហូត ទំនេរបងឧស្សាហ៍មកលេងណា» ៕

Leave a Reply