អាបេ​ លាទាំងអាល័យ! សភាបោះឆ្នោតគាំទ្រ លោក Sugaឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(តូក្យូ)៖ នៅទីបំផុ​ តលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវសភា ជប៉ុន បោះឆ្នោត គាំទ្រឲ្យធ្វើជានាយករដ្ឋ មន្ត្រីថ្មីហើយ បន្ទាប់ពីការ ប្រកាសលាលែងចេញពីតំណែងជាផ្លូវ ការ រប ស់ លោក អាបេ ស៊ីនហ្សូ កាល ពីប៉ុន្មាន ម៉ោងមុននេះ។ នេះបើតាមការ ចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Suga Yoshihide ត្រូវបានសភា តំណាង រាស្ត្រជប៉ុន (សភាជាន់ទាប) បោះឆ្នោតគាំទ្រ តែមួយ ថ្ងៃប៉ុណ្ណោះបន្ទា ប់ពីលោកត្រូវបានគណបក្សកាន់អំណា ច (LDP) ដែលមានសំឡេ ងភាគច្រើនស្រា ប់ក្នុងសភានោះ បោះឆ្នោតគាំ ទ្រឲ្យឡើងជាប្រធានថ្មីរបស់គណបក្សនេះ ហើយជាទម្លា ប់ប្រធានគណ បក្សកាន់អំណា ច តែងតែត្រូវបានជ្រើស តាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជា ក់ថា បញ្ហាធំៗដែល លោក Suga Yoshihide នឹងត្រូវប្រឈម មុខ នៅក្នុងតំណែ ងជា នាយករដ្ឋ មន្ត្រីថ្មីរបស់ជប៉ុនដែលមិន ធ្លា ប់មានជិត ៨ឆ្នាំមកនេះ នោះគឺការដោះ ស្រាយវិបត្តិ COVID-19 ដែលកំពុង រីកធំឡើងៗ និងការព្យាយាមស ង្គ្រោះសេដ្ឋកិច្ចជប៉ុន ដែលបាន និងកំពុងរងផលប៉ះ ពាល់ធ្ង ន់ធ្ងរ ដោយសារតែជំងឺរា តត្បាតសកលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃពុធនេះ លោក អាបេ ស៊ីន ហ្សូ ដែលបានកាន់តំណែងជានាយករដ្ឋ មន្ត្រី យូរឆ្នាំ បំផុតនៅក្នុង ប្រវត្តិសាស្ត្រ បានប្រកាសលាលែង ចេញពីតំណែង និងរំលាយគណៈរដ្ឋមន្ត្រីជាផ្លូវការ ដើម្បីត្រួស ត្រាយផ្លូវឲ្យលោក Suga Yoshihide ទទួលការបោះ ឆ្នោតគាំ ទ្រពីសភា ក្នុងតំណែ ងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំ បង្កើតរដ្ឋាភិបាលឡើងវិញ។ លោក Suga ត្រូវបានគ្រប់ គ្នាដឹងថា ជាមនុស្សជំនិត និងអាច ដើរតាមគន្លងនយោបាយ សេដ្ឋកិច្ច និងការទូត របស់លោក អាបេ ទៅមុខទៀត ៕

Leave a Reply