មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាពហុជំនាញ លោក ជួប ច័ន្ទកក្កដា ហៅរ៉ូលីន នោះ។ មកទល់ពេលនេះ រ៉ូលីន នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់អ្នកគាំទ្ររបស់ខ្លួន។
ហើយថ្មីៗនេះ រ៉ូលីន បានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាពហុជំនាញរូបនេះ ពាក់នាឡិកាមួយគ្រឿង ម៉ាក Richard Mille 011 Flyback Chronograph ដែលមានតម្លៃប្រហែល 125,000 ដុល្លារ សហរដ្ឋអាមេរិច ឯណោះ។
ក្រោយឃើញ រ៉ូលីន ពាក់នាឡិកា ថ្លៃនេះភ្លាម ស្រាប់តែមានអ្នកខ្លះ បានរិះគន់ ដោយប្រើប្រាស់សំដីមិនសមរម្យមួយចំនួន ដូចជាពាក្យ “ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ”។
ព្រោះតែទ្រំាលែងបាន នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ រ៉ូលីន បានតបទៅអ្នករិះគន់នេះវិញ នូវពាក្យចាក់ដោតប៉ុន្មានម៉ាត់ ថា “អាន comment មួយចំនួនហេីយឈឺចិត្តណាស់ ហេតុអ្វីមនុស្សមួយចំនួន មានគំនិតអគតិ ចំពោះអ្នកសិល្បៈយ៉ាងនេះ បេីគ្នាមានបានហេីយ
ម្តេចក៏មិនជូនពរអោយគ្នាមានបានរហូតទៅ ចាំបាច់មុសា និងពាក្យ (ប្រយ័ត្នធ្លាក់ខ្លួនដេីរសុំជំនួយ) ហេីយអ្នកឯងមួយចំនួនដែលថាអោយខ្ញុំនឹង ធ្លាប់បានជួយអ្នកសិល្បៈណាហេីយ? អត់ទោស បេីសិនជាឃេីញបងប្អូនកូនក្មួយរបស់អ្នករកសុីមានបាន អ្នកជូនពរគេដោយពាក្យអញ្ចឹងដែរមែន?
ផ្ទះ ឡាន នាឡិកា សុទ្ធសឹង តែជាកំលាំងញេីសឈាម របស់ខ្ញុំ ដែលខ្ញុំខំរកលុយខ្ញុំ ខ្ញុំគ្មានសិទ្ធទិញមែន? ហេីយ Facebook និង Instagram គេបង្កេីតមក សំរាប់អោយស៊ែរអោយផុសមិនចឹងហ៎? ហេតុអីមកថាខ្ញុំអួត? សូមអ្នករៀនបេីកចិត្តអោយទូលាយ រៀនមេីលគេក្នុងផ្លូវល្អ
មនុស្សម្នាក់មានឧត្តគតិរៀងៗខ្លួន កុំយកអ្នកនេះប្រដូចទៅហ្នឹងអ្នកនោះ ជួនកាលខ្ញុំអាចសល់លេីសអ្វីដែលអ្នកបានឃេីញនេះផង ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នកcommentអគតិចំពោះខ្ញុំថា (សូមកុំសេីចនិងបងប្រយត្ន័ពារឆ្លងម្តងម្នាក់) ហេីយក៏សូមអរគុណអ្នកដែលស្រលាញ់គាំទ្រខ្ញុំរហូតមកបេីគ្មានអ្នកទាំងអស់គ្នាក៏គ្មានRolinថ្ងៃនេះដែរ”៕