ស្ដែងៗ ឈិន ឡុង ប៊ិះត្រូវលង់ទឹកស្លាប់ ពេលកំពុងថតរឿង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ យោងតាមសារព័ត៍មានរបស់ចិនមួយបានផ្សាយថា ប៉ុន្មានថ្ងៃនេះ តារាសម្តែង Jackie Chan ហៅឈិន ឡុង ស្ទើរតែត្រូវបាត់បង់ជិវិតដោយសារលង់ទឹក ខណៈពេលខ្សែភាពយន្តថ្មីដែលមានចំណងជើងថា «Vanguard» ដែលជិតចាក់បញ្ចាំងនៅពេលខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ដោយក្នុងឈុតក្រៅឆាកបានបង្ហាញសកម្មភាព តារាសម្តែងប្រុសរូបនេះ កំពុងតែជិះម៉ូតូទឹកជាមួយតារាសម្តែងស្រី Miya Muqi ស្រាប់តែជិះទៅកល់ពីលើផ្ទាំងថ្មដ៏ធំមួយ រួចក៏ក្រឡាប់ចូលក្នុងទឹកតែម្តង ទាំងម៉ូតូទឹកទាំងមនុស្ស រំពេចនោះ ក្រុមសង្គ្រោះក៏ប្រញាប់ប្រញាល់ជួយភ្លាមៗដែរ ដោយជួយបានខាងស្រីភ្លាម ប៉ុន្តែបែរជារកមិនឃើញ ឈិន ឡុងទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការស្វែងរកតារាសម្តែងរូបនេះនៅតែបន្តឡើង ដោយ៤៥វិនាទីមក គេឃើញក្រុមសង្គ្រោះ ចាប់ទាញ ឈិន ឡុង នៅខាងក្រោយថ្មដែលគេបានជិះកិនពីលើ ដោយស្ថិតក្នុងសភាពវង្វេងវង្វាន់និង ភ័យខ្លាចផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីជួបឧបទ្ទវហេតុនេះហើយ ឈិនឡុង បានរៀបរាប់អំពីអារម្មណ៍របស់ខ្លួនដែលជួបនឹងគ្រោះថ្នាក់ស្ទើរតែមិនមានជិវិតត្រលប់មកវិញថា៖ ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្លាក់ទៅក្នុងទឹកជ្រៅ ប៉ុន្តែប្រាប់ខ្លួនឯងកុំឲ្យភ័យខ្លាច ចំពោះរឿងនេះខ្ញុំស្ទើរតែមិនចាំថាមានរឿងអ្វីកើតឡើងទាល់តែសោះ ប៉ុន្តែវាដូចជាមានព្រះមកជួយអញ្ចឹង ដោយខ្ញុំបានរុញម៉ូតូទឹកចេញនិង ចរន្តទឹកបានរុញខ្ញុំចេញពីក្នុងទឹកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកដឹកនាំរឿង Stanley Tong ក៏បានយំផងដែរ ដោយខ្លាច តារាសម្តែង Jackie Chan មានគ្រោះថ្នាក់ដល់ជិវិត ប៉ុន្តែគាត់ក៏សម្តែងការសប្បាយចិត្តវិញដែរ នៅពេលឃើញតារាប្រុសត្រលប់មកវិញ ដោយគ្រោះថ្នាក់អ្វីទាំងអស់៕ សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply