កែវ ចាន់និមល រំភើបចិត្តសឹងទឹកភ្នែក ពេលស្វាមីធ្វើបែបនេះដាក់នៅលើឆាកជាលើកដំបូង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញពិធីការិនី កែវ ចាន់និមល និង ស្វាមីបានបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា «ចឹងហ្អ!» ដែលមានការអះអាងថាជាលើកដំបូងសម្រាប់ស្វាមីរបស់ពិធីការិនីរូបនេះបង្ហាញមុខជាសាធារណៈជាមួយភរិយាក្នុងកម្មវិធីបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែ កែវ ចាន់និមល ក៏មានការ Surprise នៅពេលដែលឃើញវត្តមានស្វាមីរបស់នាងលេចមុខនៅក្នុងកម្មវិធីមួយនេះ ដោយក្នុងនោះស្វាមីរបស់ កែវ ចាន់និមល បានបង្ហាញនូវសេចក្តីស្រឡាញ់ និង ជូនជាបាច់ផ្កាយ៉ាងស្រស់ស្អាតដល់ភរិយារួមជាមួយនឹងពាក្យពេចន៍មួយចំនួនអរគុណដល់រូបនាងដែលបានខិតខំប្រឹងប្រែងគ្រប់ឧបសគ្ដដើម្បីគ្រួសាររហូតដល់មានថ្ងៃនេះ ហើយការលើកឡើងរបស់ស្វាមីជាចំហបែបនេះបានធ្វើឱ្យ កែវ ចាន់និមល មានការរំភើបជាខ្លាំងរហូតស្រក់ទឹកភ្នែកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ កែវ ចាន់និមល ក៏បានអរគុណដល់ស្វាមីដែលតែងតែនៅពីក្រោយខ្នងរូបនាង ផ្តល់ឱកាស គាំទ្រ និង លើកទឹកចិត្តគ្រប់ពេលវេលាដោយគ្មានពាក្យថាអូនខុសអូនមិនល្អនោះឡើយ ទាំងនេះហើយដែលជាកម្លំាងចិត្តដែលធ្វើឱ្យនាងជម្នះគ្រប់រឿងទាំងឡាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការលើកឡើងរបស់ កែវ ចាន់និមល ក៏បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នឹងជីវិតគូរបស់នាង ក្នុងនោះគេសង្កេតឃើញចុងក្រោយនេះ កែវ ចាន់និមល ជាមួយស្វាមីតែងចែករំលែក និង បង្ហាញពីភាពផ្អែមល្ហែមនៅក្នុងជីវិតប្តីប្រពន្ធនៅតាមបណ្តាញសង្គមក្រោយជួបប្រទះរឿងមិនល្អកន្លងមក ៕ សូមទស្សនារូបភាពខាងក្រោម

Leave a Reply