ខួបកំណើតឆ្នាំនេះ សុគន្ធកញ្ញា បង្អួតភាពស៊ិចស៊ី លើកោះសង្សារ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដោយក្នុងនោះដែរ យើងឃើញថាមានមិត្តអ្នករួមអាជីព និងបណ្ដាអ្នកគាំទ្រជាច្រើននាក់បានបង្ហោះរូបភាពព្រមនឹងពាក្យជូនពរ ជាហូរហែរនៅលើបណ្ដាញសង្គម ទៅតាមទឹកចិត្តដែលពួកគេស្រលាញ់ចូលចិត្តអ្នកនាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះទៀតសោត នៅថ្ងៃពិសេសនេះដែរ សុគន្ធកញ្ញា ពិតជាមានទឹកចិត្តជ្រះថ្លាក្រៃលែងណាស់ ដោយអ្នកនាងរួមនឹងស្វាមី ក្រៅពីមានដំណើរកម្សាន្តទៅលំហែកាយនៅតំបន់សមុទ្រហើយ ពួកគេថែមទាំងបាននិមន្តព្រះសង្ឃរាប់បាត ប្រគេនទេយ្យទានមួយចំនួនជាមួយគ្នា ពោរពេញដោយស្នាមញញឹមក្នុងថ្ងៃខួបកំណើតឆ្នាំនេះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកមកមើលពីការលេងខ្លួន របស់តារាចម្រៀងកូនមួយរូបនេះ អំឡុងពេលធ្វើអំពើដ៏កុសលបែបនេះ នៅលើកោះសង្សារជាមួយស្វាមីរួចហើយ យើងឃើញថា សុគន្ធកញ្ញា បានថតរូបបង្ហោះនៅលើបណ្ដាញសង្គម ដោយបានបង្អួតរាងនិងសាច់ដ៏សខ្ចីអង្គុយសំដិលខ្លួនកណ្ដាលថ្ងៃយ៉ាងជឿជាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងឈុតបញ្ចេញសាច់ស៊ិចស៊ីតិចៗ ប៉ុន្តែតាមរយៈរូបភាពទាំងនោះ តារាស្រីរូបនេះ ពិតជាស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន រហូតមានអ្នកគាំទ្រពោលពាក្យសរសើរគ្រប់គ្នាមិនដាច់ពីមាត់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងផងដែរថា ក្នុងថ្ងៃខួបកំណើតឆ្នាំនេះរបស់ សុគន្ធកញ្ញា ទោះបីនាងមិនបានធ្វើពិធីជប់លៀងធំដុំក៏ពិតមែន ប៉ុន្តែនាងបានចំណាយពេលមកលំហែកាយលើកោះដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់ ជាមួយស្វាមីយ៉ាងមានក្ដីសុខមិនឲ្យចាញ់គូដទៃសោះឡើយ៕ ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោម៖

Leave a Reply