ធ្លាប់តែល្បីត្រីធូណានៅជប៉ុន ពេលនេះអ្នកនេសាទភ្ញាក់ផ្អើលក្រោយរកឃើញនៅសមុទ្រខ្មែរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រីធូណា ជាត្រីសមុទ្រមួយប្រភេទដែលគេពេញនិយមបរិភោគសាច់ស្រស់ឆៅរបស់វា ដោយមិនបាចចម្អិនតាមរបៀបនៃការបរិភោគសាច់ត្រីឆៅបែបជប៉ុន ឬហៅថា សាស៊ីមិ ឬ ស៊ូស៊ី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រីធូណាមានច្រើនប្រភេទ ហើយវាអាចមានទម្ងន់ចាប់ពីជិត ២ គីឡូក្រាម រហូតដល់  ៦៨៤ គីឡូក្រាមក៏មាន ជាពិសេសវាអាចមានជីវិតរស់នៅរហូតចាប់ពី ៥០ ឆ្នាំឡើងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់របស់វាមានពណ៌ក្រហមស្រស់ សាច់ណែន ទន់ ហើយផុយ ត្រូវបានគេកាត់ជាកង់ៗ តូចៗល្មម ស្ទើរក្រាស់ ស្ទើរស្តើង រាងចតុកោណ សម្រាប់បរិភោគ ជាមួយទឹកស៊ីអ៊ីវ និង វ៉ាសាប៊ិ (មានពណ៌បៃតងហើយរសជាតិហិរ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា រាល់ត្រីធូណាទាំងអស់ដែលមានលក់នៅតាមបណ្តាហាងនានា គឺសុទ្ធសឹងតែជាត្រីនាំចូលពីបរទេស ដោយកម្ពុជាយើងមិនទាន់មានត្រីប្រភេទនេះនៅឡើយសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ តាមទំព័រហ្វេសប៊ុកផេក Cambodia Fishing Zone បានបង្ហោះរូបភាពត្រីធូណាដ៏ធំមួយដែលត្រូវបានក្រុមនេសាទ នេសាទបាន នៅក្នុងសមុទ្រប្រទេសកម្ពុជាផ្ទាល់ គឺនៅក្នុងសមុទ្រនៃកោះស្តេច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នេះជាឱកាសកម្រណាស់ដែលត្រីធូណាបានចូលមកដល់ដែនសមុទ្រប្រទេសកម្ពុជាយើង ហើយវាក៏ជាដំណឹងល្អប្រសិនបើសមុទ្រកម្ពុជាយើងមានត្រីធូណានេះច្រើន ព្រោះត្រីប្រភេទនេះមានតម្លៃថ្លៃនៅក្នុងទីផ្សារ ហើយភាគច្រើនសុទ្ធតែនាំចូលពីក្រៅប្រទេសទៀត ៕

Leave a Reply