ប្រិយមិត្តច្បាស់ជាបានស្គាល់តារាសម្ដែង កញ្ញា នី មុនីនាថ ពូកែសម្រក់ទឹកភ្នែក ដែលទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបណ្តាផលិតករជាច្រើន បានទទួលស្គាល់ជាតួឯកស្រីមួយដួង ដែលមានទេពកោសល្យផងដែរ។
តារាសម្ដែងស្រីរូបនេះ បានឆក់យកចិត្ត និងបេះដូងអ្នកទស្សនាបានច្រើនណាស់កាលពីប៉ុន្មានឆ្នាំមុន ជាពិសេស ឈុតឆាកមនោសញ្ចេតនា កំសត់ ពូកែសម្រក់ទឹកភ្នែក គឺសមជាមួយទឹកមុខ ព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់នាង។
ក្រោយពីភាពល្បីល្បាញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែហាក់ស្ងាត់ពីសិល្បៈ ខណៈពេលដែលនាងនៅមិនទាន់បានប្រកាសថា លាឈប់ពីតួនាទីទាំងនោះក៏ដោយ។
យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា នី មុនីនាថ ក៏បានបង្ហាញមុខថតភាពយន្តភាគ រឿងអប់រំមួយដែលមានចំណងជើង «កុំចុះចាញ់និងជីវិត» រឿងរ៉ាវនេះបានរៀបរាប់ពីតថភាពក្នុងសង្គមដែលជួបប្រទះទៅលើមនុស្សមួយចំនួនដែលគឺខ្លីដោយហេតុបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ធ្វើអោយមានវិប្បតិសារីទើបសម្រេចិត្តផ្លូវខុស ។
ជាក់ស្តែងក្នុងសង្គមយើងបច្ចុប្បន្នយុវជនយុវតីមួយចំនួនគាត់ជ្រើសរើសយកផ្លូវបញ្ចប់ជីវិតដើម្បីជីវិត តែការគិតរបស់ពួកគាត់គឺខុស ព្រោះរាល់បញ្ហាតែមានដំណោះស្រាយ ហើយការសំលាប់ខ្លួនមិនមែនជាដំណោះស្រាយល្អនោះទេ ។
ដូចច្នេះមុននឹងសម្រេចធ្វើអ្វីមួយត្រូវគិតអោយបានល្អិតល្អន់ ។ ភាពយន្តនេះបើបងប្អូនទស្សនាហើយពិតជាមានអត្ថន័យខ្លាំងណាស់ ។រងចាំទស្សនាររឿង (កុំចុះចាញ់និងជីវិត) ម៉ោង៨យប់នេះ ។
សូមទស្សនាវីដេអូខាងក្រោមនេះ