មន្ត្រីជំនាញ សាខាកា រពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែ ងប ន្លំ ប្រចាំខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត ចុះពិនិត្យគ្រឿងឧបភោគ បរិភោគចំនួន ៤៦គំរូ តែរកពុំឃើញសា រធា តុគី មី នោះទេ នៅផ្សារ ប្រសូត្រ ស្រុកស្វាយទាប។
ដោយឡែក បានរកឃើញ របស់របរមួយ ចំនួន ខូចគុណភាព ហួសកាល បរិច្ឆេទប្រើប្រាស់ នៅក្នុង ស្លាដក់តាមស្តង់ អាជី វករ រលក់ ដូរមួយចំនួន ស្ថិតក្នុង ផ្សារប្រសូត្រ ស្រុកស្វាយ ទាប ខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខាកា រពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រា ប ការក្លែង បន្លំ ប្រចាំខេត្ត ស្វាយរៀង បានឲ្យដឹងថា របស់របរ ខូចគុណភាព ហួសកាលប រិច្ឆេទប្រើប្រាស់ នៅក្នុងស្លា ដក់ នោះ មានដូច ជា ថ្នាំដុសធ្មេញ ប្រេងកូឡា កញ្ចប់ តែ ថ្នាំ ពេទ្យ ទឹក ដោះគោ និងទឹក សុទ្ធ ជាដើម។
លោកបានបន្តថា ក្រោយពី បានកំណ ត់មុខសញ្ញា និងពិនិត្យទំនិញជា បឋម នៅមន្ទីរពិ សោធន៍ (ក ប ប)ខេត្ត សម្រាប់ទំនិញនៅ ផ្សារប្រសូត្រ សរុបប្រមាណ ៤៦គំរូ មិនមានសារធា តុគីមីនោះទេ តែបាន រកឃើញនៅក្នុងស្លាដក់ ភាគច្រើន សុទ្ធតែខូចគុណភាព។ ក្នុងនោះ មន្ត្រីជំនាញ បាន កំណត់ និងដកហូ តយ កទៅកម្ទេច ចោល ហើយធ្វើកិច្ចសន្យា មិនឲ្យអាជីវ ករតាំងលក់ រ បស់ក្លែងក្លាយ ឬខូចគុណ ភាពកា លបរិច្ឆេទនោះទៀតទេ។
លោកបាន បញ្ជាក់ថា មុខទំនិញដែល ខូចគុណភាព ហួសកាល បរិច្ឆេទប្រើប្រាស់នោះ បើយក ទៅបរិភោគ អាចនឹងធ្វើឲ្យរាករូស ក្អួត ចង្អោរ ខូចក្រលៀន ក្រពះ និង ឧស្សាហ៍ វិលមុខ បណ្ដាលឲ្យចុះអន់ ថយ នូវកម្លាំង និងបង្កឲ្យសុខ ភាពចុះ ខ្សោយ អាចនឹង មានបញ្ហាដល់ អាយុជីវិត ទៀតផង។
លោក ផឹង និល ក៏បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ បងប្អូនអាជីវករ ប្រជាពលរដ្ឋ ទាំង អ្នកលក់ ទាំងអ្នកទិញ មុននឹងទិញរបស់អ្វីមួយ សូមពិនិត្យទៅលើ កាលប រិច្ឆេទប្រើប្រាស់ឲ្យបានច្បាស់លាស់។
លោកបានបញ្ជាក់ថា រដូវបិណ្ឌភ្ជុំមកដល់ហើយ ពលរដ្ឋមកទិញទំនិញយកទៅបរិភោគ និងទិញ គ្រឿង ស្លាដកជាដើម យក ទៅប្រគេន ព្រះសង្ឃ សូមមើល មុននឹងទិញ ត្រូវពិនិត្យមើល ទំនិញទាំង នេះផង។ ព្រោះបច្ចុប្បន្ន មន្ត្រី បានដ កហូតទំនិញខូច គុណភា ពនៅក្នុង ស្លាដក់ បានជាបន្តបន្ទាប់ផងដែរ៕