សូមចូលរួមរំលែកទុក្ខផង ! កូនស្រី រៀបរាប់ទាំងទឹកភ្នែក និងក្តុកក្តួលបំផុត ពីគុណឪពុក ក្រោយជួបរឿងអាក្រ ក់លើឪពុកនាង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារឿងមួយដ៏រន្ធ ត់ជាពន់ពេក និងសំសត់ខ្លាំងណាស់ ពេលបានឃើញក្រុមគ្រួសារមួយជួបទុក្ខលំបាក ជួបទុក្ខយ៉ាងក្រៀមក្រំ ពិសេសគឺពេលបាត់បង់មនុស្សនៅក្នុងក្រុមគ្រួសារទៅ ទាំងមិនបានលា ទាំងមិនបាននិយាយអ្វីមួយម៉ាត់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យលោកពុករបស់បងប្អូនស្រីម្នាក់ បានទទួលមរណ ភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមកឲ្យដឹងថា លោកពូគាត់ជាមនុស្សល្អ ស្លូតបូត និងមានគុណធម៏ណាស់ មិនគួរណាអាយុខ្លីបែបនេះសោះ។ ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Buffz Ly បានបង្ហោះសារទាំងក្រៀមក្រំថា “ប៉ារឹងមាំឡើងណា មានមនុស្សច្រើនដែលចាំប៉ា គ្រប់គ្នាបារម្ភពីប៉ា យំស្រែកបន់ស្រន់អោយប៉ារួចផុតពីគ្រោះថ្នាក់ អ្នកទាំងអស់គ្នាកំពុងនៅតាមផ្លូវទៅរកប៉ាហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តទៀតថា “សុំរៀបរ៉ាប់ពីប៉ាត្រួសៗ។ 1: ប៉ាមិនដែលអោយប្រពន្ធកូនលំបាកសូម្បីតែបន្តិច ប៉ាស្រលាញ់ប្រពន្ធកូនណាស់ ម៉ាក់និយាយថាគាត់មានសំណាងណាស់ដែលមានប៉ា តាំងពីរៀបការរយៈ 26ឆ្នាំ ពួកគាត់ស្រលាញ់គ្នាណាស់ មិនដែលឈ្លោះទាស់ទែងគ្នាឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2: ប៉ាមិនចេះផឹកសុី លេងល្បែង ស្រីញីទេ គឺខំតែរកសុីមួយមុខ ទោះឈឺក៏មិនប្រាប់ប្រពន្ធកូនដែរ គឺគិតតែខំរកសុី ។ 3: ពេលខ្លះកន្លះខែទៅមួយខែប៉ាមិនទាន់ចូលផ្ទះម្តងផង គាត់បើកឡានផ្លូវឆ្ងាយ(ភ្នំពេញ-ប៉ោយប៉ែត) មួយថ្ងៃពីរជើង មិនហ៊ានសំរាកព្រោះខ្លាចប្រពន្ធកូនអត់ ខ្លាចប្រពន្ធកូនមិនមានបានដូចគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

4: មួយរយៈចុងក្រោយប៉ាឈឺច្រើន រអ៊ូថាបាក់កម្លាំង អត់ងងុយ ម៉ាក់ចេះតែប្រាប់ថាអោយសំរាកខ្លះទៅកុំខំពេក ថែសុខភាពនៅផ្ទះសិនទៅ តែប៉ាថាអត់អីទេ ។ 5: ប៉ាជាបង្គោលមួយដ៏រឹងមាំ រកម្នាក់អែងចិញ្ចឹមមួយគ្រួសារ ជាជំហរសម្រាប់កូនៗនិងប្រពន្ធ ដូចពាក្យគេនិយាយថា(រកតែឯងសុីមួយហ្វូង)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

6: ឆ្នាំមុនខែ9 ឆ្នាំ2019 ប៉ាធ្លាប់គ្រោះថ្នាក់ចរាចរណ៍ម្តងហើយ តែមិនប៉ះពាល់ដល់ជីវិត គ្រាន់តែខ្ទេចឡាន មកដល់ខែ9 ឆ្នាំ 2020នេះ ម៉ោង3ចូល4ទៀបភ្លឺប៉ាបានគ្រោះចរាចរណ៍បានស្លា ប់បាត់បង់ជីវិត(គ្រោះថ្នាក់ខែ9ដូចគ្នា ហើយទីតាំងគ្រោះថ្នាក់នៅសៀមរាបដូចគ្នា) មុននឹងស្លា ប់ប៉ាបានស្រែកថ្នូរហៅប្រពន្ធកូន តែគ្មានអ្នកណាទាន់ដង្ហើមប៉ាទេ ជិះបានពាក់កណ្តាលផ្លូវពេទ្យខលមកថាប៉ាស្លា ប់ហើយ ខ្ញុំសឹងតែមិនជឿថាប៉ាទៅចោលគ្រួសារ ក្នុងចិត្តឈឺចាប់ដូចគេចាក់។
ខ្ញុំស្តាយ ស្តាយប៉ាខ្ញុំជាមនុស្សល្អ បើមានជាតិក្រោយសូមប្រាថ្នាធ្វើជាកូនប៉ាគ្រប់ៗជាតិ សូមប៉ាទៅអោយបានសុខណាប៉ា ទៅចាប់ជាតិថ្មី មានអាយុវែងនិងមិនលំបាកដូចជាតិនេះ កូនស្រលាញ់ប៉ា”។

Leave a Reply