ជួយស៊ែរផង! ក្មេងស្រីម្នាក់ ត្រូវឪពុកម្តាយភ្លេចនៅការ៉ាស់សាំងនៅកំពង់ឆ្នាំង ដោយសារនាងចូលបន្ទប់ទឹក

កាលពីថ្ងៃទី ១០ កញ្ញា ២០២០ នេះ នៅវេលាម៉ោង​ ៩:២០នាទី មានករណី ឪពុកម្តាយភ្លេចកូនស្រីអាយុ ៨ឆ្នាំម្នាក់ នៅការ៉ាស់សាំងមួយកន្លែង ខេត្តកំពង់ឆ្នាំង ដោយគេមិនដឹងថាហេតុបានជាភ្លេចកូនស្រីបែបនេះទេ។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Ly Houy បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «ការ៉ាស់សាំងអ៊ែរធូ កំពង់ឆ្នាំង យើងខ្ញុំសូមជូនដំណឹងដល់ពុកម៉ែបងប្អូន ជ្រាបជាដំណឹងកាលពីម៉ោង៩:២០នាទី ថ្ងៃទី ១០ ០៩ ២០២០​ មានឡាន​តូរីសពណ៍សបានឈប់ចូលចាក់សាំងនៅកន្លែងយើងខ្ញុំ ហើយក៏ភ្លេចយកកូនទៅជាមួយ

ដោយសារនាងចូលបន្ទប់ទឹកអាស្រ័យហេតុនេះ បើមានពុកម៉ែបងប្អូនណា ស្គាល់ឪពុកម្តាយរបស់នាង សូមមេត្តាជួយនាងផងក្មេងស្រីម្នាក់នេះ ឈ្មោះ ស្រីរ័ត្ន អាយុប្រហែល ៨ ឆ្នាំ ដែលមានឪពុកឈ្មោះ តយ ជាអ្នកបើកឡាននោះ ម្តាយឈ្មោះរ៉ាន់ មានទីលំនៅស្ថិតក្នុងភូមិ ឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលពួកគាត់ធ្វើដំណើរកម្សាន្ដឆ្ពោះទៅខេត្តសៀមរាបតាមផ្លូវជាតិលេខ ៥

ហើយទីតាំងដែលក្មួយស្រីត្រូវឪពុកម្តាយភ្លេចនោះគឺនៅភូមិខ្សាមទី៨សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង នៅជាប់របងវិទ្យាល័យក្រុងកំពង់ឆ្នាំងទល់មុខការ៉ាស់សាំងតូតាល់ សូមបងប្អូនជួយស៊ែរឱ្យឪពុកម្តាយឬក៏សាច់ញាត្តិរបស់គាត់បានដឹង ហើយមកទទួលនាងវិញផងព្រោះក្មួយស្រីមិនព្រមញុំាបាយទេ ចាំប៉ាមកបានញុំា» ៕

Leave a Reply