ហ៊ិន លីដា ហ៊ានសម្ញែងសម្រស់ឥតលាក់បាំង ក្រោយស្រកគីឡូចេញរាងស្វែល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀងវ័យក្មេង ហ៊ិន លីដា មានរូបរាងស្រឡូនស្អាត ដែលកាន់តែធ្វើឱ្យសម្រស់របស់នាងស្អាត និងទាក់ទាញថែមមួយកម្រិតទៀត រហូតអ្នកគាំទ្រជាច្រើនសរសើរថាស្អាតប្លែកគ្រប់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនជារឿងចៃដន្យទេក្រោយសម្រកគីឡូបានសម្រេច ពេលនេះសម្រស់របស់អតីតបេក្ខនារីក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol ហ៊ិន លីដា កាន់តែប្លែកថែមមួយកម្រិតទៀត ជាពិសេសតាមរយៈការបង្ហាញរូបភាពបែបយុវវ័យទាន់សម័យរបស់នាងកាលពីពេលថ្មីៗនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនមើលស្ទើរមិនចង់ស្គាល់ ឯខ្លះទៀតថា អូនប្រែហើយក្រោយស្រកគីឡូ ដែលធ្វើឱ្យតារាចម្រៀងរូបនេះរំភើបចិត្តមិនស្ទើរទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតមិនទទួលពាននៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកក៏ពិតមែនតែ ហ៊ិន លីដា ក៏នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនតាមរយៈទឹកដមសំឡេងពីរោះរបស់នាង ជាពិសេសបទសម័យដើម ។ ជាក់ស្តែងមួយរយៈមុនតារាចម្រៀងវ័យ ២១ ឆ្នាំរូបនេះទើបចេញបទចម្រៀង Original Song ដែលមានចំណងជើងថា «អំពើល្អ» ទទួលបានការគាំទ្រខ្លាំង ៕

Leave a Reply