គូស្នេហ៏នេះបានភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទ(Video Call) ហាក់បីជាកំពុងនៅជិតគ្នាយ៉ាងចឹង។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់កូនកំលោះដែលមានឈ្មោះ ខុម សុជាតិ បានសរសេររៀបរាប់ឲ្យដឹងថា៖
«ខ្ញុំសូមអគុណលោកឪពុកអ្នកម្ដាយទាំងសងខាង ដែលបានជួយផ្សំផ្គុំអោយកូនទាំពីរជាគូនឹងគ្នា ហើយក៏សូមថ្លែងអំណរអគុណដល់បងប្អូនសាច់ញ្ញាតិទាំងសងខាងដែលបានចូលរួមកម្មវីធីរបស់យើងខ្ញុំ ហើយខ្ញុំសូមជូនពរដល់នាក់ទាំងអស់គ្នាឱ្យមានសុខភាពល្អ និងរកសុីទទួលទៀនមានបានគ្រប់ៗគ្នា លាហើយភាពនៅលីវ»។
គូបញ្ចាក់ផងដែរថា ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ។ កាលពីសម័យមុន ឪពុកម្ដាយគ្រប់រូបជាអ្នកទុកដាក់កូនចៅរួចស្វែងរកគូស្រករអោយពួកគេ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះវិញ យុវជន យុវតីខ្មែរមួយចំនួនមានសេរីភាពក្នុងការជ្រើសរើសគូស្រករដែលខ្លួនស្រលាញ់
ពេញចិត្ត និងធ្វើការមេីលចិត្តគ្នាទៅវិញទៅមក មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍។ដោយឡែក ក្រឡេកមកមើលពីគូស្នេហ៍មួយគូនេះវិញ ពួកគេទាំងពីរនាក់បានក្លាយទៅជាគូដណ្ដឹងនឹងគ្នាហើយ បន្ទាប់ពីមានការដឹងលឺពីចាស់ទុំដោយការរៀបចំនូវពិធីភ្ជាប់ពាក្យ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងកម្មវិធីនេះ ខាងកូនប្រុសមិនមានវត្តមានចូលរួមទេ ដោយសារតែនៅក្រៅប្រទេស(ប្រទេសកូរ៉េ)។