គួរឱ្យសរសើរណាស់! លោកអភិបាលស្រុកវ័យក្មេង នាំភរិយា និងកូនតូចទាំងពីរចុះធ្វើការងារសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេងនៃស្រុកបន្ទាយស្រីកំពុងមានប្រជាប្រិយខ្លាំង និង ទទួលបានការគាំទ្រពេញចិត្តពីសំណាក់ប្រជាជន ព្រោះតែគំនិតនៃការដឹកនាំប្រកបដោយការច្នៃប្រឌិតនាំឱ្យភូមិ-ឃុំ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញធ្លាប់តែបានឃើញលោកអភិបាលស្រុករូបសង្ហាខាងលើចុះបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃកម្របង្ហាញមុខភរិយា និងកូនៗរបស់លោកណាស់ ។ ថ្មីៗកន្លងទៅនេះលោកបាននាំភរិយា និង កូនប្រុសតូចៗទាំងពីរចូលរួមក្នុងកិច្ចការសង្គមចុះដាំដើមឈើនាំឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលភរិយារបស់លោកវិញ មានសម្រស់ស្រស់ស្អាត កាយវិកាសមសួន ស័ក្ដិសមនឹងលោកណាស់ រីឯកូនៗទាំងពីរវិញក៏កាន់តែគួរឱ្យស្រឡាញ់ថែមទៀត ។ លោក ឃឹម ហ្វីណង់ បានចូលកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប មានរយៈពេលទើបតែជាង ១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកបានសាងស្នាដៃជាបន្តបន្ទាប់គួរឱ្យសរសើរ លោកជាស្ថាបនិកនៃគម្រោងផ្ទះមួយអំបូលមួយ ជាស្ថាបនិកធ្វើស្រែសង្គមចែកគ្នាហូបចែកគ្នារស់ និងថែមទាំងធ្វើឱ្យភូមិព្រះដាក់ក្លាយជាភូមិគំរូបទី ១ នៅប្រទេសកម្ពុជា ៕

Leave a Reply