មួយឆ្នាំម្តង! តារាទាំងនេះ ជ្រើសឈុតប្រពៃណីទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ យ៉ាងស្រស់សោភា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង ចាប់ផ្ដើមប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកម្ល៉េះ ចំពោះពិធីបុណ្យបិណ្ឌភ្ជុំនេះ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេត ឬញាតិដែលបានស្លាប់ទៅនោះ និងធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ក្នុងខែនេះផ្ទាល់ក៏ជាខែភ្ជុំបិណ្ឌ ហើយថ្ងៃនេះត្រូវនឹងបិណ្ឌប្រាំ យើងឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករ សិល្បការិនីជាច្រើនដួងបានដឹកដៃគ្រួសារ នាំគ្នាយកចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលដល់សាច់ញាតិដែលបានស្លាប់ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីរវល់ជាមួយការងារយ៉ាងណាក៏ តារាៗល្បីៗ ខំឆ្លៀតទៅវត្តយ៉ាងហោចណាស់ក៏បានមួយវត្ត ហើយមានអ្នកខ្លះក៏បានទៅធ្វើបុណ្យបានច្រើនវត្តទៀតផង។ ជាក់ស្ដែង បើគិតត្រឹមបិណ្ឌប្រាំនេះ យើងចាប់អារម្មណ៍ឃើញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បការិនីជាច្រើនដួង បានតុបតែងខ្លូនយ៉ាងសមសួន ស្រស់សោភាខ្លាំងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង​ ដោយយូរៗទើបបានឃើញ តារាស្រីល្បីៗ បានស្លៀកនៅសម្លៀកបំពាក់ខ្មែរយ៉ាងស្រស់ស្អាតដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស រាល់សម្លៀកបំពាក់ ដែលពួកគេបានជ្រើសមកស្លៀក មានការរចនាម៉ូតតាមក្បាច់បុរាណ លាយឡំ និងភាពច្នៃប្រឌិតផងនោះ មើលទៅកាន់តែស្អាត លេចធ្លោសាកសមជានារីខ្មែរតែម្ដង ពេលគ្រងលើខ្លួនបែបនេះទៅ៕ ចង់ដឹងថា មានសិល្បៈការិនីរូបណាខ្លះសូមទស្សនារូបភាពខាងក្រោម៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


១៖ អ្នកនាង ឱក សុគន្ធកញ្ញា


២៖ កញ្ញា មាស សុខសោភា


៣៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន


៤៖ កញ្ញា ឈិត សុវណ្ណបញ្ញា


៥៖ កញ្ញា ថន លក្ខិណា


៦៖ កញ្ញា មាន សូនីតា

Leave a Reply