ដូចប្រិយមិត្តបានទទួលជ្រាបហើយថា មួយរយៈពេលនេះ ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងខេត្តព្រះសីហនុ ជាពិសេសគឺឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសអំពីការបេីកប្រតិបត្តិការធំមួយ ដេីម្បីបង្ក្រាបករណី ចោរលួចខ្សែភ្លេីងបំភ្លឺ សាធារណៈ។
ខ្ញុំផ្ដល់ថវិកា ១០លានរៀល អោយសមត្ថកិច្ច ដឹកនាំការបង្ក្រាប អោយខានតែបាន ។ បទល្មេីសតូចតាច តែផ្ដន្ទាទោសដោយមិនលេីកលែង។ អ្នកទិញខ្សែភ្លេីងរបស់ចោរ បេីចង់រួចខ្លួន
សូមឆាប់រាយការណ៍អោយបានឆាប់ បេីលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ គឺត្រូវមានទោសជាដាច់ខាត។ជាក់ស្តែងនៅមុននេះបន្តិច ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
បានបង្ហោះវីដេអូសួរនាំទៅដល់ជនសង្ស័យដែលបានលួចខ្សែភ្លេីងបំភ្លឺ ដោយក្នុងនោះលោកអភិបាលខេត្តព្រះសីហនុ បានភ្ជាប់ជាមួយសារថា: សូមមេីលមុខ មេីលកងដៃ ស្ដាប់សំដី ជនសង្ស័យ លួចកាត់ខ្សែរភ្លេីង៕ សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ