ផ្ទុះ​ការ​គាំទ្រ និង​រិះគន់ ចំពោះ​បទ​ចម្រៀង​ដំបូង​របស់​លោក​ព្រាប សុវត្ថិ នៅ​ផលិតកម្ម​ថ្មី….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​ដំបូង​របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ នៅ​ផលិតកម្ម​Galaxy Navatra ត្រូវ​បានចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ជាមួយនឹង​ការគាំទ្រ​ក៏​ច្រើន ការរិះគន់​ចំពោះ​បទ​ចម្រៀង​នេះ ក៏​ច្រើន​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​នេះ មាន​ចំណងជើង​ថា​«​ខែ​ភ្ជុំ​ជ្រូក​យំ​ពេញ​ទ្រុង​» ហើយ​ក្រោយ​ចេញ​ភ្លាមៗ​នោះ បានធ្វើ​ឲ្យ​ការ​ទន្ទឹងរង់ចាំ​របស់​អ្នកគាំទ្រ​មួយ​ចំនួន បែរជា​ខកចិត្ត​ទៅវិញ ព្រោះ​មិន​ដូច​ការ​រំពឹងទុក​រប​ស់​ពួកគេ ខណៈ​មួយ​ចំនួន​ទៀត ​គាំទ្រ​ចំពោះ​បទ​នេះ​ថា​នៅតែ​ពីរោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មតិ​រិះគន់​នោះ ពួកគេ​បាន​លើកឡើង​ដូច្នេះ​ថា «​ធម្មតា​ពេក​ហើយ​»​។ «​បច្ចេកទេស​កាមេរ៉ា​មិនទាន់​ល្អ​»​។ «​កាយវិការ​លើស​ពេក​»​។ «​បងប្រុស​រាំ​អត់​សូវ​សមរម្យ​ទេ​»​។ «​បច្ចេកទេស​ថត​នៅ​ស្ទើរ ការសម្ដែង​ក៏​លើស គួរ​ឲ្យ​មាន​អ្នក​រាំ​កំដរ​នៅ​ខាងក្រោយ មិន​គួរ​ឲ្យ​គាត់​សម្ដែង​តែឯង​ទេ តែ​បទ​ចម្រៀង​ពីរោះ​ល្អ​»​។ «​បទ​មាន​អត្ថន័យ តែ​អត់​សូវ​ពីរោះ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ស្ដាប់​អត់​ទំនង​សោះ​..​ខេ​ម . តន់ ច័ន្ទ​សី​ម៉ា និពន្ធ​បទ​ភ្លេង ឲ្យ​ពីរោះៗ ចំណែក​ព្រាប សុវត្ថិ ស្ដាប់​អត់​ទំនង​សោះតែ​ម្ដង​»​។ «​បង​សុវត្ថិ​គាត់​ធ្វើ​កាយវិការ​លើស​ពេក​ហើយ​»​។ ចំពោះ​មតិ​គាំទ្រ បានលើកឡើង​ដូច្នេះ​ថា «​អ្នក​ណាខ្លះ​មើល​កំពុង​live តែ​អត់​ទាន់​comment like​មួយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ទន្ទេញ​មេរៀន​បណ្ដើរ ចាំ​notification ធ្លាក់​មក​បណ្ដើរ​។ ចង់​និយាយ​ថា ​បទ​នេះ​ពីរោះ​ណាស់ អត្ថន័យ​មាន​ខ្លឹមសារ​ល្អ ត្រូវ​ទាំង​សម័យ​ឥឡូវ និង​បច្ចុប្បន្ន សូម​សរសើរ​»​។ «​ធ្វើ​ភ្លេង​ស៊ី​នឹង​សំឡេង​គាត់​ណាស់ អរគុណ Galaxy navatra»​។ «​ពីរោះ​គ្រប់​បទ​មែន galaxy navatra ពិតជា​ល្បី​ហើយ​ផលិតកម្ម​មួយ​នេះ​»​។ «​ព្រាប​សុវត្ថិ​ទៅ​ណា​មក​ណា​ក៏​នៅតែ​ច្រៀង​ពីរោះ​អាយ​ដល​រ​ហូត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​កំពូល​តារា​ចម្រៀង ​ព្រាប សុវត្ថិ ​បាន​ចូល​ផលិតកម្ម​Galaxy Navatra​ជា​ផ្លូវ​ការ​ ​​កាលពី​​ ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២០ ​ក្រោម​ការ​រៀបចំ​ទទួល​​ស្វាគមន៍​យ៉ាង​អធិកអធម​ ដោយ​មាន​ការ​ចូលរួម ពី​តារាល្បីៗ និង​អ្នកជំនួញធំៗជាច្រើនរូបផងដែរ ​នា​សណ្ឋាគារ​ហ្គាឌិនស៊ីធី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply