មុខគួរឲ្យក្នាញ់ណាស់ មើលចុះ ! ស៊ឹម សូលីកា គ្រាន់តែបានឃើញ អូន Bell ភ្លាម សរសើរមិនដាច់ពីមាត់ស្អាតណាស់ អមជាមួយសារជូនពរដ៏មានអត្តន័យ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ពិធីករ និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ពោលពេញទៅដោយទេពកោសល្យច្រើនឆ្នាំ លោក ប៉ែន ចំរ៉ុង រួមទាំងភរិយា បានទទួលសមាជិកថ្មី គឺកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលជាចំណងដៃលើកដំបូងរបស់លោក បន្ទាប់ពីចាប់ដៃសាងគ្រួសារ ជាមួយភរិយា ជាងមួយឆ្នាំមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីសម្រាលបានកូស្រី Cute គួរឲ្យស្រលាញ់ហើយនោះ ក៏មានបងប្អូន ក៏ដូចជាហ្វេនៗ ជាច្រើន បានសម្តែងការត្រេកអរ និងអបអរ លោកនិងភរិយា ដែលទទួលបានសមាជិកថ្មីមុខមាត់គួរឲ្យស្រលាញ់ ថែមទាំងមានពាក្យជូនពរជាច្រើនទៀតពីហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ពិធីករ និងពិធីការិនី ព្រមទាំងកូនស្រីសំណព្វចិត្ត របស់អ្នកនាង ស៊ឹម សូលីកា ក៏បានទៅដល់មន្ទីរពេទ្យ ដើម្បីទៅសួរសុខទុក្ខ និងចង់ឃើញពីមុខមាត់ដ៏គួរឲ្យក្នាញ់របស់ក្មួយស្រី Bell ផងដែរ។ Bell បានទទួលការថ្នាក់ថ្នម ផ្តល់ភាពកក់ក្តី បងប្អូនដែលបានអញ្ជើញទៅសួរសុខទុក្ខ ព្រោះតែមុខមាត់ របស់ Bell អ្នកណាបានឃើញហើយក៏ចង់តែក្រញិច ចង់តែថើប ចង់តែថ្នាក់ថ្នម គ្រប់ៗគ្នានឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ អ្នកនាង ស៊ឹម សូលីកា បានបង្ហោះសារថា “គ្រួសាររីករាយ មកស្វាគមន៍ កូនប៊ែល ប៉ែន ចំរុង ហ៊ុន ម៉ាណេ សូមចូលរួមអបអរសាទរ ប្អូនទាំងពីរ ដែលទទួលបានសមាជិកថ្មី កូនមាស កូនពេជ្រ មានលាភមានជ័យ និងសូមជូនពរគ្រួសារប្អូនជួបតែសេចក្ដីសុខ សុភមង្គល សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច មានទ្រព្យសម្បត្តិមិនខ្វះ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ លោក ប៉ែន ចំរ៉ុង ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំនិងក្រុមគ្រួសារសូមអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្រុសRithy Eng និងបងស្រីសុឹម សូលិកាព្រមទាំងក្មួយស្រីសំរាប់ការមកសួរសុខទុក្ខដ៏រីករាយនិងជូនពរដល់កូនBell ដល់មន្ទីរពេទ្យផ្ទាល់”។

Leave a Reply