ភ្នំពេញ ៖ មហាជនជាច្រើបានទទួលជ្រាបដឹងហើយថា លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ទើបតែមានរឿងរ៉ាវយ៉ាងក្ដៅគគុកជាមួយអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីដូចគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ រហូតមានបុគ្គលល្បីៗមួយចំនួនចេញមកវែកញែករឿងនេះផងដែរ។
ដោយឡែក ក្រៅពីករណីខាងលើនេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ដូចជាការជួយដល់កាកបាទក្រហម ជួយកសាងផ្លូវ ចូលរួមបរិច្ចាគថវិកាជូនរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ការជួយជនក្រីក្រ ចាស់ជរា ជនអត់ទីពឹងជាដើមរហូតត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា«ឧកញ៉ា» ដូចខាងលើ កាលពីពេលថ្មីៗកន្លងទៅនេះ។
ជាក់ស្តែង នៅយប់មិញនេះ មិនដឹងថាមានរឿងអ្វី ស្រាប់តែ ឧកញ៉ា មានដើមកំណើតពីខេត្តព្រៃវែងរូបនេះ បានបង្ហោះរូបថតខ្លួនដើរលេងកម្សាន្ត អមដោយសារយ៉ាងចាក់ដោតថា «Good morning all nop love u all អូនទៅដើរលេងសិនហើយណាបងប្អូនមិនបានលក់ទេ ព្រោះជិតដល់ថ្ងៃល្អៗចូលក្នុងជីវិតយើងសៀវម៉ីជាកូនអ្នកស្រែ តែមិនចេះក្បត់ឧត្ដមគតិ ចេះតែធ្វើល្អ មិនចេះសម្ដែងដូចគេចូលត្រង់ទៅត្រមក មិនចេះចង់បានផលប្រយោជ៍ពីគេទាំងដែលខ្លួនមិនខំនោះទេ ខ្លាចកម្មពារណាស់លោកអើយ»។
យ៉ាងណាមិញ ឧកញ៉ាវ័យក្មេងរូបនេះបន្តទៀតថា «មនុស្សសម័យឥឡូវនេះ ពូកែសម្ដែងណាស់មុខយើងល្អតែខាងក្រោយវិញចាក់យើងឡើងសាហាវ តែវាមិនយូរទេមនុស្សរបៀបនេះនោះ របស់ល្អ គេឲ្យតម្លៃ មនុស្សមានតម្លៃ គេឲ្យក្តីស្រលាញ់ សៀវម៉ីកំដរអ្នករហូតបានណា»៕