ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អាចារ្យធំ នគររាជ ជាបុគ្គលម្នាក់ ដែលសកម្មនឹងការងារ ការពារវប្បធម៌ ហើយតែងតែចេញមុខរិះគន់ស្ថាបនាឥតសំចៃទៅលើបុគ្គល ឬ អ្នកសិល្បៈរូបណា ដែលមានទំនោរធ្វើឲ្យខូចតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរនោះ។
ដោយឡែក យើងដឹងហើយថា សិល្បៈ ក៏ជាផ្នែកមួយនៃវប្បធម៌ផងដែរ ដោយហេតុនេះហើយ ទើបអាចារ្យធំ នគររាជ មិនអាចទ្រាំឈរមើល អ្នកសិល្បៈខ្មែរណាម្នាក់ បែរជាបង្ហាញទំនោរ ធ្វើឲ្យអាប់ឱន ដល់តម្លៃនៃវប្បធម៌របស់ខ្លួន នោះឡើយ។
ក្នុងនោះដែរ ពេលឃើញផលិតកម្មសាន់ដេចេញបទចម្រៀងមួយបទមានចំណងជើងថា «ស្រឡាញ់ BTS ពេញបេះដូង» ច្រៀងដោយកញ្ញា ម៉ានីតានោះ លោកក៏ចេញមុខពន្លះបែបនេះថា«សិល្បករខ្មែរ! ចម្រៀងខ្មែរ! តែ…”ខ្ញុំស្រឡាញ់ BTS ពេញបេះដូង”??? បងមិនហ៊ានច្រណែនប្អូនទេ!
ក្នុងនាមជាកោសិការសិល្បៈនៃជាតិសាសន៍🇰🇭មួយដែរ បែរជាលូនទៅទ្រ ជ្រកក្រោមនាមត្រឹមជា ហ្វេនសិល្បករមួយក្រុមរបស់បរទេស ទៅវិញ?»។ដោយឡែក លោកបន្តថា «អាចប្រហែលខួរគិតទាល់ច្រក ឬអាចជាយុទ្ធវិធីរកទីផ្សារ ឬអាចជាគំនិតទុច្ចរិត គ្មានមនសិការក្នុងក្បាល ល។ល សូមពិចារណាបន្ថែម! ឯណាតម្លៃនៃសិល្បៈរបស់ជាតិខ្លួន? ?
ខ្ញុំធ្វើមិនបានទេ អស្ចារ្យពេកហើយ។ ជាចុងក្រោយ “ខ្ញុំស្រឡាញ់អ្វីដែលជាខ្មែរពេញបេះដូង”មិនឱនក្បាលលក់ឧត្តមគតិជាដាច់ខាត»។យ៉ាងណាមិញ អ្នកនិពន្ធទំនុកច្រៀងបទនេះ គឺលោកហ៊ាង ម៉េងហួរ បានធ្វើការឆ្លើយតបទៅនឹងមតិរិះគន់ថា «អូនអត់ដឹងទេ អូនធ្វើតាមគេទេ»។ «សុំនៅស្ងៀម ព្រោះខ្ញុំហ្វេនបាល់ទាត់»។
តាមរយៈនេះ បានធ្វើឲ្យមតិជាច្រើនរិះគន់ចំពោះអ្នកនិពន្ធរូបនេះថា «និពន្ធដោយគ្មានមនសិការគ្មានសម្បជញ្ញៈ តទៅសិល្បៈខ្មែរទៅជាយ៉ាងណា»។ចំពោះបទនេះ ត្រូវបានចេញផ្សាយនៅលើយូធូបរបស់ផលិតកម្មសាន់ដេ និងហ្វេសប៊ុក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ អ្នកកាន់កាប់ឆានែលយូធូបនេះ ក៏សម្រេចបិទមិនឲ្យមានការបញ្ចេញមតិក្រោមវីដេអូនេះឡើយ៕ប្រភព៖តារា
សូមទស្សនាវីដេអូខាងក្រោមនេះ