អុញនោះ! លោកសូ​នី ទប់លែងជាប់បានចេញមុខប្រលះទៅកាន់អ្នកទើសអ្នកនាង Love Riya ដោយបានដាក់ចំៗទៅវិញថា (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ ​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បី​អ្នកនាង​Love Riya ច្បាស់​ជា​បាន​ទទួល​ជ្រាប​រួចមកហើយ​ថា ម្ដាយ​របស់​អ្នកនាង ទើបតែ​ទទួលមរណភាព កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ធ្វើ​ឲ្យ​អ្នកនាង​កើតទុក្ខ យំសោក​បោក​ខ្លួន​មិន​ស្ទើរ​នោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ពេលកំពុងរៀបចំ​បុណ្យសព​ម្ដាយមិនទាន់ចប់រួចរាល់នោះ អ្នកនាង​ក៏​លេច​វត្តមាន​ឡាយ​វីដេអូ និងថតរូប​បង្ហោះ ហាក់​មាន​ភាពសប្បាយ​រីករាយនោះ រហូត​ត្រូវបាន​មតិ​មួយចំនួន​ចេញមុខ​រិះគន់​ឥត​សំចៃ​ថាម្ដាយ​ស្លាប់​មិនទាន់បាន​ប៉ុន្មាន​ផង បែរជា​សប្បាយចិត្ត សើច​ក្អាកក្អាយ​ជាដើម​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថា មាន​អ្នក​ទើស​បែបនេះហើយ ទើប​លោក​ដេ​ន សូ​នី ដែលជា​អ្នក​ស្និទ្ធ​នឹង​Love Riya ចេញមុខ​ឆ្លើយតប​ជំនួស​រូបនាង ដោយ​លើក​ជា​ចម្ងល់​ថា ពេល​ម្ដាយ​ស្លាប់ តើ​ឲ្យ​គ្នា​កើតទុក្ខ​ជួប​រហូត​មែន ហើយគ្នា​កើតទុក្ខ​២៤​ម៉ោង​មែន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ការកើត​ទុក្ខ មាន​ពេលវេលា​សម្រាប់​កើតទុក្ខ មិនមែន​កើតទុក្ខ​រហូតដល់​២៤​ម៉ោង​ទេ បើ​ចឹ​ង​នោះ ធ្វើ​អី​លែងកើត​ហើយ​។​ក្នុងនោះដែរ ​លោក​បន្តទៀតថា ដល់​ចឹ​ង​ពេក​ទៅ ខ្លួន ក៏​ដូច​Love Riya លែង​ហ៊ាន​ឡាយ​ហ្វេ​ស​ប៊ុ​ក លែង​ហ៊ាន​លេង​Tik Tok​ខ្លួនឯង ដោយសារ​មាន​មនុស្ស​ចំនួន​តូច​ចាំតែ​ទើស ចាំតែ​ចាប់កំហុស​ម្ដង​ជា​២​ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ​លោក​បាន​លើក​ជា​សំណួរ​ទៅកាន់​អ្នក​ទើស​វិញ​ថាបើ​ធ្លា​ក់​លើ​បងប្អូន​អ្នកឯង​វិញ តើ​អ្នកឯង​កើតទុក្ខ​រហូត​អត់​? កើតទុក្ខ​មាន​ពេលវេលា​សម្រាប់​កើតទុក្ខ មិនមែន​កើតទុក្ខ​២៤​ម៉ោង រហូត​ទទួលភ្ញៀវ​អត់​កើត​នោះទេ សូម្បី​ពេល​ភ្ញៀវ​មក ក៏​យើង​ត្រូវ​ញញឹម​ដាក់​ភ្ញៀវ​។​​ជាមួយគ្នានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ក៏បាន​ឆ្លើយតប​ទៅកាន់​អ្នក​ទើស​មួយចំនួន​ទៀតថា បើ​ទើស​គេ មិន​ចូលចិត្ត​គេ​ប្លុក​ចោល​ម៉​ង​ទៅ មិនបាច់​ចូលទៅ​ខំ​មិន​គេ​ទេ ហើយ​យក​ពេលវេលា​នេះ ទៅរក​ស៊ី​ឲ្យ​ឈ្នះ​គេ​ទៅ ហើយ​ចាំ​មក​ទើស​គេ​៕ប្រភព៖តារា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply