ហ្វេសប៊ុក ៖ ប្រិយមិត្តបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការអាសូរជាខ្លាំង ដោយដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះបុរសម្នាក់ ដោយគាត់បានទទួលមរណភាពទាំងវ័យក្មេង ពិតជាសង្វេគគួរឲ្យអាណិតខ្លាំងណាស់។
ក្នុងនោះដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Van Lyeang ត្រូវជាបងស្រី ស ព បុរសរូបនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍រន្ធត់ចិត្តជាខ្លាំងថា ៖ «កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀតណាប្អូនប្រុស មនុស្សល្អមិនគួរណាអាយុខ្លីទេវតាចិត្តខ្មៅណាស់
បងសឹងតែមិនជឿហើយទទួលយកអត់បានទេ ចង់ហៅអូនឲ្យត្រលប់មកវិញ មកចិញ្ចឹមបីបាច់កូនស្រីប្អូនឲ្យធំ គ្នានៅតូចណាស់មិនទាន់នឹងបានស្គាល់ថាជាប៉ាផង ហេតុអីឆាប់ ស្លា ប់ ម្ល៉េះអូន ពួកបងសុំទោសដែលអត់បានទៅមើលអូនពេលអូនឈឺ សុំទោស សូមប្អូនទៅឲ្យដល់ឋានសួគ៌ ចាំបងទៅវត្តធ្វើបុណ្យឧទ្ទិសកុសលដល់អូនកុំឲ្យអភ័ព្វទៀត»។
យ៉ាងណាមិញ ជាមួយគ្នានេះប្រភពដដែលខាងលើក៏បានមានការបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៃការ ស្លា ប់ នេះផងដែរ តាមរយៈការឆ្លើយតបជាមួយមិត្តភ័ក្តិនៅក្នុងខមិន គឺដោយសារតែគាត់មានជំងឺ បែ ក គ្រា ប់ ឈា ម ហេីយបាន ស្លា ប់ នៅព្រឹកមិញនេះ ។ សូមជម្រាបថា ស ព ត្រូវបានក្រុមគ្រួសារដឹកយកទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះឪពុកម្ដាយស្ថិតក្នុងខេត្តកំពង់ចាម។ប្រភព៖ហ្វេសប៊ុក