ទឹកចិត្តប្រពៃណាស់! តារាចម្រៀងអ្នកនាងសួស វីសា ត្រៀមធ្វើរឿងមួយនេះជូនអ្នកក្រខ្សត់ ក្រោយសម្រាលកូនរួច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា តារាចម្រៀង សួស វីសា កំពុងតែពពោះកូនស្រីលើកដំបូងតំណក់ឈាមរួមគ្នាជាមួយស្វាមីលោក ថមមី ដែលជាអ្នកសិល្បៈដូចគ្នា។ មកដល់ពេលនេះកូនស្រីក្នុងផ្ទៃអ្នកនាង សួស វីសា ចម្រើនវ័យបាន ៣៣សប្តាហ៍ហើយ នៅជាង១ខែទៀតនាងនិងស្វាមីព្រមទាំងក្រុមគ្រួសារនិងបានជួបព្រះនាងតូចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តារាចម្រៀងក្នុងផលិតកម្មហង្សមាសរូបនេះបានធ្វើការ Live កាលពីពេលថ្មីៗពាក់ព័ន្ធនឹងនៅពេលនាងសម្រាលកូនក្នុងផ្ទៃ ហើយរឹងដៃរឹងជើង សុខភាពចាប់ផ្តើមប្រក្រតីវិញពេលណានាងនឹងធ្វើការចែកសម្លៀកបំពាក់រ៉ូបពោះធំជូនស្រ្តីដែលកំពុងមានទម្ងន់ ប៉ុន្តែខ្វះថវិកាឬពិបាកក្នុងការរកខោអាវស្លៀក នាងនឹងបរិច្ចាគជូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ជារឿងៗ វីសា មិនដែលខ្វល់ខ្វាយនឹងអ្នកណារិះគន់នាងឡើយ ពោលប៉ុន្មានខែមុនពេលនាងនិងស្វាមីគ្រងឈុតបុរាណមានមហាជនមួយចំនួនរិះគន់មិនពេញចិត្តផងដែរ តែនាងស្រលាញ់ដូច្នេះហើយមិនបានតបតអ្វីនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះម្ចាស់បទ “កំដរខ្ញុំបន្តិចបានទេ” បានព្រលយពាក្យសំដីជាច្រើន អមនឹងរូបភាពជាមួយស្វាមីដែលបានថតទុកជាអនុស្សាវរីយ៍ពេលកំពុងទម្ងន់នេះផងដែរ «កើតមកជាមនុស្ស ខ្ញុំជឿថាម្នាក់ៗឆ្លងកាត់រឿងរ៉ាវច្រើនណាស់ទាំងល្អទាំងអាក្រក់ខុសៗគ្នាទំរាំតែបានមកដល់សព្វថ្ងៃនេះពួកខ្ញុំទាំងពីរក៏ដូចគ្នាទំរាំមកដល់ពេលនេះតស៊ូណាស់ទើបអាចមកឈរនៅចំណុចនេះ ដូច្នេះយើងមានជីវិត យើងគួរប្រើពេលវេលាឱ្យមានតម្លៃ ច្នៃរឿងអាក្រក់ឱ្យក្លាយជាល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្កើតភាពរីករាយអោយគ្រួសារឱ្យបានច្រើន ប្រឹងធ្វើបុណ្យឱ្យច្រើន គិតល្អធ្វើល្អ កុំប៉ះពាល់គេ កុំច្រណែនគេ គេសុខបែបគេ យើងសុខបែបយើង អ្វីដែលចាំបាច់ត្រូវធ្វើ ត្រូវប្រឹងធ្វើមិចឱ្យគ្រួសារយើងមានសុភមង្គលទៅគឺគ្រប់គ្រាន់ហើយសម្រាប់ជីវិតនេះ សម័យនេះមិនបាច់ពិបាកទៅតបតជាមួយមនុស្សអាក្រក់ទេ អ្នកណាមានក្តីសុខជាងគឺអ្នកនោះឈ្នះហើយ»៕ប្រភព៖ខ្មែរឃ្លូបល

Leave a Reply