ហ្វេសប៊ុក ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍(សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍)។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែ លក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយម ហា យាន។
ឃើញហើយហួសចិត្ត ពេលនិយាយអំពីព្រះពុទ្ធសាសនា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប្រាកដទទួលជ្រាប និង គោរពប្រតិបត្តិគ្រប់ៗគ្នា ដោយសាសនានេះ ត្រូវបានបញ្ចូលជាសាសនារដ្ឋ។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
បើយោងតាមអត្ថន័យនៃពាក្យថាព្រះពុទ្ធសាសនាបែបភាសាអ ង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។
ដោយឡែកកាលពីពេលថ្មីៗនេះ បានលេចចេញវីដេអូប្រមាណ១០ នាទីជាង របស់ក្មេងស្រី៣នាក់ ដែលហ៊ានប្រមាថមើលងាយលេងសើចជាមួយសំណាក់ព្រះពុទ្ធសាសនា មើលហើយហួសចិត្តខ្លាំងណាស់។
ដោយសារតែចង់បានឡាច់ខមមិន ធ្វើឲ្យក្មេងខ្មែរប៉ុន្មានរូបនេះ ហ៊ានលេងសើចភ្លេចគិតប្រពៃណី វប្បធម័ខ្មែរ ប្រមាថសាសនាខ្លួនឯង។ស្របជាមួយគ្នានេះក៏មានមហាជនជាច្រើនបានបង្ហាញ ខឹងសម្បារ ដោយអ្នកខ្លះបានលើកឡើងថា ហេតុអ្វីកូនខ្មែរមួយចំនួនទៅជាយ៉ាងនេះ ដោយសារតែចង់ល្បី
ចង់បានឡាច់ ហ៊ានធ្វើយ៉ាងនេះ ឫ ភ្លេចខ្លួនថាខ្លួនឯងជាកូនខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា អ្នកខ្លះទៀតបានលើកឡើងថា សូមកូនខ្មែរ កុំយកគំរូតាមអីនេះ គឺជាទង្វើមួយ ដែលមិនអាចទទួលយកបានឡើយ ក្នុងនាងពួកយើងកាន់ព្រះពុទ្ធសាសនា៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ