ស្អាតខ្លាំង! រឿន ណាត គ្រងឈុត «អប្សរមាលតី​» ស្តែងសម្រស់នារីខ្មែរកាលពីសម័យបុរាណ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈក្រោយនេះ Miss Universe ២០១៨ កញ្ញា រឿន ណាត ហាក់លេចធ្លោកាន់តែខ្លាំងថែមទៀត បន្ទាប់ពីបង្ហាញវត្តមានក្នុងការសម្តែងខ្សែភាពយន្ត ក៏ដូចជាសកម្មភាពថ្មីៗជាច្រើននៅលើគណនីហ្វេសប៊ុកផ្ទាល់របស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបតែទទួលបានការចាប់អារម្មណ៍ក្នុងការតុបតែងខ្លួន ផាត់មុខដូចតុក្កតា ក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ស្រាប់តែថ្មីៗនេះបវរកញ្ញាកម្ពុជា ឆ្នាំ ២០១៨ រឿន ណាត បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនសាជាថ្មីម្តងទៀត ក្នុងឈុតទេពអប្សរមានឈ្មោះថា «អប្សរមាលតី» ដែលជាការច្នៃឡើងដោយយុវជនឈ្មោះ Skor Krob ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុត «អប្សរមាលតី» ដែល រឿន ណាត គ្រងនេះ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ តែបើតាមការបង្ហោះក្នុងផេក Team Cambodia បានបញ្ជាក់ពីអត្ថន័យថែមទៀតពី «អប្សរមាលតី» ថាជា «ជាទេពអប្សរ ដែលជប់ចេញពីផ្កាមាលតីនាពេលយប់ពេញបូណ៌មី​ជាថ្ងៃសីលធំបន្ទាប់ពីព្រះម៉ែធារាវត្តីចេញមកលេង​ឋាន​មនុស្សលោក កាច់យកមកសៀតព្រះកេសា! ផ្ការមាលតី ហោះអណ្ដែតឡើងលើបង្កើតបានជាពន្លឺដែលភ្លឺរដូចព្រះច័ន្ទ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈឈុត «អប្សរមាលតី» នេះដែរបានធ្វើឱ្យកញ្ញា រឿន ណាត ក្លាយជាចំណាប់អារម្មណ៍ថ្មីរបស់មហាជន ក្នុងនោះក៏បានរំលេចឱ្យឃើញពីសម្រស់ស្រស់ស្អាតឥតខ្ចោះរបស់នាងផងដែរ ដែលស័ក្តិសមជានារីខ្មែរបុរាណយ៉ាងមានអំណាច និង សេចក្តីថ្លៃថ្នូរខ្ពង់ខ្ពស់ ៕

Leave a Reply