ត្រីគល់រាំង ត្រូវបានប្រកាសកំណត់ជាមច្ឆានិម្មិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នសរកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។រូបថតទាំងនេះ បានបង្ហាញពីត្រីពោ (Pangasiuslarnaudii) និង ត្រីគល់រាំង (Catlocarpiosiamensis) ដែលត្រូវបានគេបំពាក់ស្លាក និង ព្រលែងវិញ បន្ទាប់ពីបានចិញ្ជឹមនៅក្នុងស្រះមួយនៅឯស្ថានីយ៍ផលិត និង ស្រាវជ្រាវពូជត្រីបាទីនៃរដ្ឋបាលជលផលកម្ពុជា ដែលស្ថិតនៅក្នុងស្រុកពាមរ៍ ខេត្តព្រៃវែង ។
ដើម្បីបង្កើនចំនួនត្រីក្នុងធម្មជាតិឡើងវិញ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានប្រមូលកូនត្រីពីទន្លេមេគង្គមកដាក់ចិញ្ជឹមក្នុងស្រះ ។ គម្រោងនេះមានគោលបំណងការពារកូនត្រីមិនទាន់ពេញវ័យ
នៃប្រភេទត្រីដែលជិតផុតពូជ ដូចជាត្រីគល់រាំង និង ត្រីរាជ (Pangasianodongigas) រហូតដល់ពួកគេមានសុខភាពល្អ និង មានទំហំធំល្មម បន្ទាប់មកលែងពួកវាចូលទៅក្នុងទន្លេវិញ ជាមួយនឹងស្លាកលេខដែលយើងកឹបភ្ជាប់ ដើម្បីតាមដានព័ត៌មានអំពីត្រីនីមួយៗប្រសិនបើពួកវាត្រូវបានចាប់ ។
គម្រោងនេះ ក៏បានរក្សាទុកត្រីមួយចំនួនសម្រាប់បង្កាត់ពូជផងដែរ ។ ក្រៅពីត្រីគល់រាំង និង ត្រីរាជ គម្រោងនេះរួមបញ្ចូលការអភិរក្សប្រភេទសត្វជិតផុតពូជមួយចំនួនទៀត ។ សកម្មភាពនេះ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ៕
ជាប្រភេទត្រីទឹកសាបដែលមានស្រកាធំជាងគេនៅលើពិភពលោក ត្រីគល់រាំងអាចធំលូតលាស់ដល់ប្រវែងដងខ្លួនអតិបរមា៣០០ស.ម និងមានទម្ងន់៣០០គីឡូក្រាម។ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជធ្ងន់ធ្ងរ។
អំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានបំពាក់ស្លាកសញ្ញាសម្គាល់ដើម្បីតាមដាន និងលែងត្រីប្រភេទជិតផុតពូជនេះ ចូលទៅក្នុងទន្លេមេគង្គវិញ។ សូមទស្សនាវីដេអូក្លីបអំពាវនាវដូចតទៅ៖
សូមទស្សនាវីដេអូក្លីបអំពាវនាវដូចតទៅ៖