ព្រឺក្បាលខ្ញាក់ អ្នកស្រុកមួយក្រុមបានប្រទះឃើញ គ្រោងឆ្អឹងចម្លែកមួយសង្ស័យថាជានាគដែលស្ថិតនៅកណ្តាលវាលស្រែមួយកន្លែងនៅ…. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ អ្នកភូមិនាំគ្នាភ្ញាក់ផ្អើល និងងឿងឆ្ងល់ក្រោយប្រទះឃើញ សាកសពគ្រោងឆ្អឹងនាគប្រវែងវែងមួយក្បាលនៅកណ្តាលវាលស្រែ។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រុកមួយក្រុមបានប្រទះឃើញគ្រោងឆ្អឹងចម្លែកសង្ស័យថាជានាគ ស្ថិតនៅលើដីវាលស្រែមួយកន្លែងក្នុងទីក្រុង Zhangjiakou ភាគខាងជើងខេត្ត Hebei ប្រទេសចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រុកភូមិដែលរស់នៅក្នុងតំបន់នោះ ពេលឃើញហើយអ្នកខ្លះជឿថាជាសត្វនាគមែន។ បើទោះបីជាសាកសពគ្រោងឆ្អឹងនាគដែលរកឃើញនោះ វាមានរូបរាងសណ្ឋាន មិនសូវជាដូចខ្លាំងទៅនឹងសត្វនាគបុរាណចិន (ដូចក្នុងរឿងនិទានបែបទេវកថា) ចេះហោះចេះហើរ និងជ្រែកទឹកយ៉ាងណាក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាកសពគ្រោងឆ្អឹងនោះ មានប្រវែង ប្រហែល ១៨ម៉ែត្រ មានឆ្អឹងដៃតូចៗចំនួន ២លាតសន្ធឹងនៅចំកណ្តាល ប៉ុន្តែបែរជាមានឆ្អឹងលលាដ៏ក្បាលមើលទៅហាក់បីដូចជាសត្វគោទៅវិញ។ តាមការឲ្យដឹង វាដូចជាការតម្រៀបទុកដោយចេតនារបស់នរណាម្នាក់ ដើម្បីលេងសើចបោកបញ្ឆោតភ្នែកអ្នកភូមិ ឬគ្រាន់តែជាការរៀបចំដើម្បីថតរឿងមួយតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះអ្វីដែលជាការពិត គ្រោងឆ្អឹងទាំងនោះ គឺមើលទៅដូចជាឆ្អឹងគោ និងឆ្អឹងសត្វចៀមទៅវិញទេ។ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិលើកឡើងយ៉ាងដូច្នេះដែរថា «មើល៎ចុះ! អ្នកភូមិបែរជានាំគ្នាទៅជិះលើគ្រោងឆ្អឹងនោះ ហាក់បីដូចជាមិនគោរពអីបន្តិចសោះ ដូច្នេះពួកគេច្បាស់ជាដឹងហើយថា ការពិតវាគឺជាអ្វីឲ្យពិតប្រាកដនោះ អាចមិនមែនជាគ្រោងឆ្អឹងនាគទេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា អាជ្ញាធរនៅក្នុងតំបន់មិនទាន់ធ្វើសេចក្តីថ្លែងការណ៍ណាមួយ ឲ្យកាន់តែជ្រាបច្បាស់ អំពីអ្វីដែលអ្នកភូមិនាំគ្នាផ្អើលទៅមើល ទាក់ទងទៅនឹងគ្រោងឆ្អឹងនាគនោះនៅឡើយទេ ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply