លង់​បាត់! នាយ​ក្រូច ទម្លាយ​រូប​កូន​ស្រី​ច្បង​​ ​​ផ្អើល​អ្នក​គាំទ្រ​ ​នាំគ្នា​ជញ្ជក់​មាត់​សរសើរ​​​​​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ស្គាល់​រួច​មក​ហើយ​នូវ ​ឈ្មោះ និង​រូបរាង​របស់​នាយ​ក្រូច ដែល​អាច​ចាត់ទុកថា​ជា​កំពូល​តារា​កំប្លែង​មួយរូប​របស់​ប្រទេស ​ដោយសារតែ​ភាព​ប៉ិនប្រសព្វ​ក្នុងការ​សម្ដែង​របស់​នា​យ​ពិសេស​គឺ​ពេល​សម្ដែង​ជា​តួអង្គ​មនុស្ស​ចាស់​ឃើញថា​ សក្ដិ​សម​ឥតខ្ចោះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ស្រូប​ទាញ​បាន​នូវ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​មហាជននោះ ​ជីវិត​ឯកជន​របស់​នាយ​ក្រូច ដែលមាន​ឈ្មោះ​ដើម​ថា សេន សុ​បុណ្យ ក៏​ជាទី​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដី​នៅ​ប៉ុន្មាន​ម៉ោង​មុន នាយ​ក្រូច ក៏បាន​ទម្លាយ​នូវ​រូបភាព​របស់​កូនស្រី​ច្បង​ខ្លួន​ក្នុង​ថ្ងៃ​ខួបកំណើត​ កំពុង​ទទួល​ការចាប់អារម្មណ៍​ទ្វេ​ឡើង​ពី​មហាជន​ ដោយ​នាយ​យ​បាន​សរសេរ​រៀបរាប់​បញ្ជាក់​ថា “​ថ្ងៃនេះ​ជា​ថ្ងៃ​ខួបកំណើត​កូនស្រី​ច្បង​សូម​ជូនពរ​កូន​មាន​សុខ​ភាពល្អ និង​ជោគជ័យ​ក្នុង​ឆាកជីវិត​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ​នាយ​ក្រូច​ក៏បាន​ជូនពរ​ដល់​កូនពៅ​របស់ខ្លួន​ដែល​កំពុង​សម្រាក​ព្យាបាល​ដៃ​ថា “​កូនប្រុស​ពៅ​ដូចគ្នា​ឆាប់​ជា​ដៃ​បាន​លេង​បាល់​ទៀត​”​។​ ក្រោយ​ឃើញ​ការ​បង្ហោះ​របស់ នាយ​ក្រូច ស្រាប់តែ​អ្នកគាំទ្រ​ជាច្រើនរូប​នាំគ្នា​បើកភ្នែក​ធំៗ​ប៉ុន​ពងមាន់​កោតសរសើ​រ​យ៉ាងខ្លាំង​ចំពោះ​សម្រស់​កូនស្រី​ច្បង​របស់​នាយ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បានលើកឡើង​យ៉ាង​ភ្ញាក់ផ្អើល​ថា “​ចុ​មៗ ពួកម៉ាក​ក្រូច កូនស្រី​ស្អាត​ណាស់ ជូនពរ​កូន មានសំណាង​ល្អ សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច​”៕​

Leave a Reply