ហាក់មិនទាន់ដាច់អាល័យ ស្រាប់តែ ខេម ធ្វើរឿងមួយនេះដល់មិត្តភក្ភិរបស់ខ្លួន គឺលោក គូម៉ា តាមរយៈ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តបងប្អូនប្រាកដជាស្គាល់តារាចម្រៀងទាំងពីរដួងនេះ ដែលពីមុនធ្លាប់រស់នៅក្រោមទ្រនំតែមួយ ហើយក៏ជាមិត្តភក្ភិនឹងគ្នារហូតដល់១៣ឆ្នាំមកហើយនោះ​ គឺលោក ខេម សម្លេងស្អក ដែលទើបតែចាកចេញពីផលិតកម្មថោន រួចផ្លាស់ទ្រនំមកកាន់ផលិតកម្ម Galaxy Navatra ដែលទើបតែចុះកុងត្រាថ្មីៗនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនែកតារាចម្រៀង សម្លេងផ្អែម និងថ្នម គឺលោក គូម៉ា នៅរក្សារទ្រនំចាស់ដដែល។ ក្នុងនោះដែរ មួយរយៈចុងក្រោយនោះ លោកខេម ហាក់បីដូចមិនសប្បាយចិត្តនិងផលិតកម្មថោន បន្ទាប់ពីម្ចាស់ផលិតកម្មថោន បានចេញលិខិតមួយច្បាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឲ្យតារាចម្រៀងសំលេងស្អក លោក ខេម ចេញមុខមកធ្វើការដោះស្រាយ​ ជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ និងសូមឲ្យភាគីទាំងពីរតាមសម្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីជម្លោះរវាងម្ចាស់ផលិតកម្មថោន និងតារាចម្រៀងសំលេងស្អក លោកខេម ដែលមានមហាជនជាច្រើន កំពុងតែមានការចាប់អារម្មណ៍គ្រប់គ្នានោះ ពេលត្រូវបានបញ្ចប់ហើយ ដោយភាគីទាំងសងខាង យប់ព្រមបញ្ចប់ជម្លោះ និងបន្តរាប់អានគ្នាជាបងប្អូនខ្មែរ ជាបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ លោក ខេម បានធ្វើរឿងមួយដល់មិត្តរួមអាជីប គឺបានចែករំលែកនូវបទចម្រៀងចេញថ្មី របស់លោកគូម៉ា ដោយបទនោះមានចំនងជើងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ម៉ែ​អើយ” សំរាប់ចេញក្នុងពេលភ្ជុំបិណ្ឌ ដែលធ្វើឲ្យមហាជនមានការសប្បាយចិត្ត និងកោតសរសើរទឹកចិត្តរបស់ខេម ទោះបីបច្ចុប្បន្នលោកជាតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra ក្តី ក៏ពួកគេមិនភ្លេចគ្នា៕

Leave a Reply