តួអ្នកបម្រើក្នុងរឿង ប៉ុន្តែជីវិតក្រៅឆាក Rung Nuhin ឡើងហាយសូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ តារាសម្ដែងស្រីជើងចាស់ Rung Nuhin ជាតារាស្រីមួយរូប ដែលតែងតែទទួលបានតំណែងជាតួអ្នកបម្រើ បើទោះបី នាងមានតំណែងត្រឹមជាអ្នកបម្រើ តែតារារូបនេះ ធ្វើអាចធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើទេពកោសល្យនៃការសម្ដែងរបស់នាងបានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស រាល់ភាពយន្ត ដែលតារារូបនេះសម្ដែងម្ដងៗសុទ្ធសឹងតែជារឿងល្បីៗ មានអ្នកតាមច្រើនថែមទៀតផង។ ម្យ៉ាងវិញទៀត តារាស្រីរាងតូចច្រឡឹងរូបនេះ មានសមត្ថភាពសម្ដែងបានយ៉ាងល្អ ហើយរាល់ពេល ដែលនាងសម្ដែងម្ដងៗ តែងតែធ្វើឲ្យគ្រប់គ្នាមានភាពសប្បាយរីករាយ តាមរយៈ កាយវិកា និងពាក្យសម្ដែងកំប្លុកកំប្លែងខ្លួនជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតពីរយៈពេលនៃការចូលសិល្បៈវិញ តួស្រីនិយមលេងជាអ្នកបម្រើរូបនេះ បានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅអាចទាញយកប្រជាប្រិយភាព និងការចូលចិត្តពីទស្សនិកជនច្រើនមិនស្ទើរនោះទេ ទោះបី មិនមែនជាតួឯកស្រី ឬតួរងក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើលពីជីវិតឯកជននាពេលបច្ចុប្បន្ន Rung Nuhin វិញ គឺមានភាពខុសគ្នាឆ្ងាយខ្លាំងទៅនឹងជីវិតនៅក្នុងខ្សែភាពយន្ត ដែលត្រឹមតែជាអ្នកបម្រើគេនោះ។ ដោយជីវិតខាងក្រៅវិស័យសិល្បៈ នាងមានជីវភាពធូរធា ឡូយឆាយ ហើយតែងតែមានដំណើរកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់ជាមួយគ្រួសារថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលរូបសម្រស់ពេលនាងតុបតែងខ្លួនម្ដងៗ មានភាពស្រស់ស្អាតលេចធ្លោមិនធម្មតានោះទេ ជាពិសេស រាល់សម្លៀកបំបាក់របស់នាង គឺស៊ីវិល័យ ស្រស់ឆើតឆាយតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង គ្រប់គ្នាធ្លាប់តែបានឃើញ តារាសម្ដែងស្រីមានភាពប៉ិនប្រសព្វខាងកំប្លែងរូបនេះ ស្លៀកពាក់បែបសាមញ្ញ មិនទាន់សម័យគ្រប់ពេលដែលនាងសម្ដែងរឿងម្ដងៗ តែបើប្រៀបធៀប ការស្លៀកពាក់នៅក្នុងខ្សែភាពយន្ត និងក្រៅសិល្បៈ ពិតជាមានភាពខុសគ្នាសឹងតែ ១៨០ដឺក្រេទៅហើយ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply