របរអនឡាញកាន់តែជោគជ័យ គឹម លីហ្សា គ្រោងបើកហាងពេជ្របន្ថែមទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីនាំស្វាមី និង កូនត្រលប់មករកស៊ីលក់អនឡាញនៅស្រុកខ្មែររួចមក បានធ្វើឱ្យ គឹម លីហ្សា ទទួលជោគជ័យកាន់តែខ្លាំង ។ ស្របពេលកំពុងទទួលជោគជ័យនេះ គឹម លីហ្សា ក៏មានគម្រោងចង់បើកហាងពេជ្រមួយបន្ថែមទៀតផង ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងគម្រោងបើកហាងពេជ្រនេះ គឹម លីហ្សា ក៏បានបង្ហោះសារស៊ើបសួរអ្នកគាំទ្រលើបណ្តាញសង្គមដែរថា «សុំសួរយោបល់បងប្អូនបន្តិច បេីខ្ញុំបេីហាងលក់ពេជ្រជួយតេីគាំទ្រខ្ញុំទេ» ។ ការលើកឡើងរបស់ គឹម លីហ្សា ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន ហើយខ្លះទៀតបានលើកឡើងថាពិតជាគាំទ្រពេញទំហឹងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពដែលស្និទ្ធជាមួយនឹង គឹម លីហ្សា បានឱ្យដឹងថា មិនមែនជារឿងលេងសើចទេប្រសិនបើសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មហាជន នាងនឹងបើកហាងពេជ្រមួយបន្ថែមទៀត ព្រោះដូចដឹងស្រាប់ហើយថាបច្ចុប្បន្នការរកស៊ីតាមអនឡាញរបស់នាងកំពុងមានដំណើរការរលូនខ្លាំង ដូចនេះការចំណាយទុនក្នុងការបើកហាងពេជ្រមួយមិនមែនជារឿងលំបាកសម្រាប់នាងឡើយ៕

Leave a Reply